Tuesday, May 25, 2010

សូមអរគុណ​ បង ម៉ិញ វឌ្ឍនះ

Share |
ខ្ញុំសូមអរគុណ បង ម៉ិញ វឌ្ឍនះដែលបានផ្ដល់ ថវិការឲ្យខ្ញុំបាទចំនួន​៥០ដុល្លា ។​នេះសបញ្ជាក់ពីទឹកចិត្តរបស់បងចំពោះខ្ញុំដែលប្តូរមកនៅប៉ុស្តិដែលមិនអាចរកកម្រៃបាន។ខ្ញុំសូមអរ​គុណ​​​បង​​យ៉ាង​ជ្រាល​ជ្រៅបំផុត ខ្ញំ​​សូម​​​​​​​​សរសើរ​​​​សណ្ដាន​​ចិត្តរបស់បងខ្លាំដងណាស់។​បង​ដឹង​ទេ​អ្នកដែល​​​​​​​​មាន​​​អាជីព​ដូច​គ្នា ពេល​ដែល​​​​​ខ្ញុំប្ដូរមក​កន្លែងផ្សេ​ងដែលចាត់ទុកថា ជា​កន្លែង​មិនត្រូវប៉ាន់នោះ អ្នក​​រួម​អាជីព​មួយចំនួន​គេគ្រាន់​​តែឃើញខ្ញុំ គេគ្រាន់តែលើកដៃតែ​បន្តិចគឺចប់ មិនដូចបងទេ បងមក​ចាប់​ដៃ និយាយលេង សួរសុខ​ទុក្ខ សំណេះសំណាល​រឿងផ្សេងៗ​។​បងដឹង​ទេ​​ទូរស័ព្ទដៃរបស់ខ្ញុំ គ្មាន​​អ្នករួមអាជីព​ហៅចូល​ទេ ហើយខ្លួនខ្ញុំក៏មិនហ៊ាន​ហៅទៅគេវិញ​ដែរ​ពី​ព្រោះ​​​​​​​ខ្លាចគេមិនលើក គេ​ខ្លាច​ខ្ញុំ​សុំលុយ​គេ​ចាយ។ឧទាហរណ៍ បើខ្ញុំចង់ដឹងរឿងអ្វី​នៅកន្លែង​ចាស់​នោះ​​ ខ្ញុំសុខចិត្ត​ហៅទៅ​អា​ពាង រឺ អ្នក​ដែល​​​​នៅ​ជាមួយគយយើងតែប៉ុណ្ណោះ។ ពេលដែល​ចូល​​នា​យក​​ដ្ឋាន​ម្ដងៗ ខ្ញុំមិនដែល​ហ៊ាន​​​​​ឈរ​​ជិត​ ​អ្នក​ដែល​គេនៅកន្លែងល្អៗទេ ហើយអ្នកដែល​គេ​នៅ​​កន្លែង​​​ល្អៗ​នោះក៏គេជជែកតែជា​មួយគ្នា​គេ ដែល​​នៅកន្លែងល្អដូចគ្នាទៅ ពួកគេមិនបានមក​ជជែក​ជាមួយ​យើង​​ដែល​នៅកន្លែងអន់​ដែរ ដូច្នេះ​ខ្លួន​ខ្ញុំហាក់បីដូចជាឯកោ​ទៅហើយ​។​បងអើយ​ទូរស័ព្ទ​ដៃរបស់ខ្ញុំប្រើ០២ខែមិនអស់ដល់​៥ដុល្លាផង​រហូត​ស្តង់​ដារផ្ញើសារ​ប្រាប់ថាជិតផុត​កំណត់​ទាំង​​មាន​ទឹក​​ប្រាក់។​បងដឹងទេ​កាល​ពី​ទស្សវត្ស​​ឆ្នាំ​៩០​ ខ្ញុំ​នៅ​​​ការិយាល័យ​បទបញ្ញត្តិជាង​មួយ​ឆ្នាំ​​មិន​ដែល​​មាន​នរណា​ផ្ដល់វិភាគទានដល់​ខ្ញុំដែរ​ ដូច្នេះ​បង​ជា​ជន​​ទី១ក្នុងរយះពេលការងារ​ជាង​២០ឆ្នាំ​មកនេះ។​ឃុន សុទ្ធីរ៉ា ​ឧស្សាហ៍ជួយនិង​ហៅខ្ញុំ​ទៅលេង​កន្លែង​​​​​​គាត់ដែរ តែខ្ញុំចេះតែ​រអៀសខ្លួន ។​ថ្ងៃ​​​មួយ ខ្ញុំជិះ​ម៉ូតូ​ដល់​មុខផែ កន្លែង​ធារ៉ា​ធ្វើ​ការ​​​ហើយ ខ្ញុំ​បែរ​ជា​​​​មិនហ៊ាន​ចូលលេង ធារ៉ា ​ទៅវិញ ដែល​ខំ​ជិះ​តាំង​ពី​ភ្នំពេញទៅនោះ។​
​   ខ្ញុំដូចជានិយាយលេងច្រើនពេកហើយដោយព្រឹកម៉ិញបងប្រញាប់ទទួលបងប្អូន​ដូច្នេះ​ខ្ញុំ​សូម​​​​អរ​គុណ​បង​ជាអនេកកប្បកាល​និង​​សូមជូនពរបងនិងក្រុមគ្រួសារឲ្យជួបតែសេចក្ដីសុខគ្រប់​ប្រ​​ការ​​​ ជា​ពិ​​សេស​ជូនពរបង កុំឲ្យជួបកន្លែងអន់ដូចខ្ញុំ។ ពីខ្ញុំ ញ៉ែម ខែម


0 comments:

Post a Comment

សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍

Blog Archive

ពាក់ព័ន្ធនីតិវិធីគយ

HS of United States