Tuesday, May 25, 2010
សូមអរគុណ បង ម៉ិញ វឌ្ឍនះ
ខ្ញុំសូមអរគុណ បង ម៉ិញ វឌ្ឍនះដែលបានផ្ដល់ ថវិការឲ្យខ្ញុំបាទចំនួន៥០ដុល្លា ។នេះសបញ្ជាក់ពីទឹកចិត្តរបស់បងចំពោះខ្ញុំដែលប្តូរមកនៅប៉ុស្តិដែលមិនអាចរកកម្រៃបាន។ខ្ញុំសូមអរគុណបងយ៉ាងជ្រាលជ្រៅបំផុត ខ្ញំសូមសរសើរសណ្ដានចិត្តរបស់បងខ្លាំដងណាស់។បងដឹងទេអ្នកដែលមានអាជីពដូចគ្នា ពេលដែលខ្ញុំប្ដូរមកកន្លែងផ្សេងដែលចាត់ទុកថា ជាកន្លែងមិនត្រូវប៉ាន់នោះ អ្នករួមអាជីពមួយចំនួនគេគ្រាន់តែឃើញខ្ញុំ គេគ្រាន់តែលើកដៃតែបន្តិចគឺចប់ មិនដូចបងទេ បងមកចាប់ដៃ និយាយលេង សួរសុខទុក្ខ សំណេះសំណាលរឿងផ្សេងៗ។បងដឹងទេទូរស័ព្ទដៃរបស់ខ្ញុំ គ្មានអ្នករួមអាជីពហៅចូលទេ ហើយខ្លួនខ្ញុំក៏មិនហ៊ានហៅទៅគេវិញដែរពីព្រោះខ្លាចគេមិនលើក គេខ្លាចខ្ញុំសុំលុយគេចាយ។ឧទាហរណ៍ បើខ្ញុំចង់ដឹងរឿងអ្វីនៅកន្លែងចាស់នោះ ខ្ញុំសុខចិត្តហៅទៅអាពាង រឺ អ្នកដែលនៅជាមួយគយយើងតែប៉ុណ្ណោះ។ ពេលដែលចូលនាយកដ្ឋានម្ដងៗ ខ្ញុំមិនដែលហ៊ានឈរជិត អ្នកដែលគេនៅកន្លែងល្អៗទេ ហើយអ្នកដែលគេនៅកន្លែងល្អៗនោះក៏គេជជែកតែជាមួយគ្នាគេ ដែលនៅកន្លែងល្អដូចគ្នាទៅ ពួកគេមិនបានមកជជែកជាមួយយើងដែលនៅកន្លែងអន់ដែរ ដូច្នេះខ្លួនខ្ញុំហាក់បីដូចជាឯកោទៅហើយ។បងអើយទូរស័ព្ទដៃរបស់ខ្ញុំប្រើ០២ខែមិនអស់ដល់៥ដុល្លាផងរហូតស្តង់ដារផ្ញើសារប្រាប់ថាជិតផុតកំណត់ទាំងមានទឹកប្រាក់។បងដឹងទេកាលពីទស្សវត្សឆ្នាំ៩០ ខ្ញុំនៅការិយាល័យបទបញ្ញត្តិជាងមួយឆ្នាំមិនដែលមាននរណាផ្ដល់វិភាគទានដល់ខ្ញុំដែរ ដូច្នេះបងជាជនទី១ក្នុងរយះពេលការងារជាង២០ឆ្នាំមកនេះ។ឃុន សុទ្ធីរ៉ា ឧស្សាហ៍ជួយនិងហៅខ្ញុំទៅលេងកន្លែងគាត់ដែរ តែខ្ញុំចេះតែរអៀសខ្លួន ។ថ្ងៃមួយ ខ្ញុំជិះម៉ូតូដល់មុខផែ កន្លែងធារ៉ាធ្វើការហើយ ខ្ញុំបែរជាមិនហ៊ានចូលលេង ធារ៉ា ទៅវិញ ដែលខំជិះតាំងពីភ្នំពេញទៅនោះ។
ខ្ញុំដូចជានិយាយលេងច្រើនពេកហើយដោយព្រឹកម៉ិញបងប្រញាប់ទទួលបងប្អូនដូច្នេះខ្ញុំសូមអរគុណបងជាអនេកកប្បកាលនិងសូមជូនពរបងនិងក្រុមគ្រួសារឲ្យជួបតែសេចក្ដីសុខគ្រប់ប្រការ ជាពិសេសជូនពរបង កុំឲ្យជួបកន្លែងអន់ដូចខ្ញុំ។ ពីខ្ញុំ ញ៉ែម ខែម
Labels:
កំណត់ហេតុផ្ទាល់ខ្លួន