Tuesday, November 15, 2011
មន្ត្រីគយប្រើល្បិចនាំក្មេងស្រីទៅរំលោភ
ខេត្តកំពត ៖ លោកថូ វុទ្ធី អាយុ៥៣ឆ្នាំ មន្ត្រីគយខេត្តកំពត កំពុងតែវ័ណ្ឌកក្នុងរឿងចាប់រំលោភក្មេងស្រី មិនទាន់ គ្រប់អាយុ កាលពីថ្ងៃទី១ ខែវិចិ្ឆកា ២០១១ នៅឆ្នេរកែប ក្រោយពីស្រស់ស្រូបអាហារ ពេលថ្ងៃរួចមក ។ ឥឡូវ មន្ត្រីគយល្មោភកាមនោះ ត្រូវចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការហើយ ។ គេធ្លាប់តែឮមន្ត្រីគយពូកែខាងចាប់ទំនិញគេចពន្ធនានា រកចំណូលចូលរដ្ឋ តែឥឡូវគេបានឃើញ មន្ត្រីគយពូកែចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ដើម្បីយកទុក្ខឲ្យក្រុមគ្រួសារវិញម្តងហើយ ។
Labels:
ព័ត៌មានផ្សេងៗទាក់ទងនឹងគយ