Tuesday, November 23, 2010
ជំនឿតៗគ្នាបន្ទាប់ពីសោកនាដកម្មនៅកោះពេជ្រ
នៅយប់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១០នេះ ប្រជាជននៅរាជធានីភ្នំពេញបានទូរស័ព្ទប្រាប់សាច់ញាត្តិពីមួយទៅមួយឲ្យដាក់សំណែនដល់ជនរងគ្រោះដែលកើតឡើងនៅកោះពេជ្រ។សំណែនដែលត្រូវដាក់នោះមានដូចជាះអង្ករ អំបិល ចេក ....ដោយអុជទៀន ធូប ផ្ទះខ្លះដាក់សំណែនមានដូចជា អង្ករ អំបិល ទឹក ស្ករគ្រាប់ដោយមានអុជទៀន ធូប ... ដូចសម័យកាលបបរសណ្ដែកខៀវអីចឹង។ការដាក់សំណែននេះគឺដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើនដល់ក្រុមគ្រួសារ។ប្លែកត្រង់ថាអត់មានពាក្យចាមអារាមផ្សេងទៀត។បើកាលជំនាន់សណ្ដែកខៀវវិញ គេថា៖បើជនណាមិនបានបរិភោគបបរសណ្ដែកខៀវនៅយប់នេះទេគឺមិនអាចឆ្លងកាត់វាលបីបានឡើយ។
Labels:
ព័ត៌មានផ្សេងៗ
សោកនាដកម្មនៅកោះពេជ្រ
ទាក់ទងនឹងកោះពេជ្រ សូម្បីតែថ្ងៃចូលរួមអាពាហ៍ពិពាហ៍ក៏មានការកកស្ទះពី១ម៉ោងទៅបីម៉ោងដែរដែលមានមូលហេតុមួយចំនួនទាក់ទងទៅនឹងការកកស្ទះគឺថាពិធីមានច្រើនគ្រប់អាគារ ធ្វើឲ្យមធ្យោបាយចូលរួមច្រើន។នៅពេលមានការកកស្ទះ សមត្ថកិច្ចដែលបញ្ជាចរាចរគឺពួកគាត់បញ្ជាតែរថយន្តទំនើបឲ្យធ្វើចរាចរ ដោយពួកគាត់មិនហ៊ានឃាត់រថយន្តទំនើបៗទេ ទោះបីដឹងថារថយន្តចាស់មួយគ្រឿងដែលបណ្ដាលឲ្យស្ទះក៏ដោយ គឺគាត់គិតតែអនុញ្ញាតឲ្យរថយន្តទំនើបៗចេញដំណើរទាំងអស់។ដូចជារថយន្តកាមីរី៩៤មួយគ្រឿងឆ្លងមកដល់កណ្ដាលថ្នល់ផ្នែកខាងឆ្វេងហើយ តែគាត់មិនអនុញ្ញាតឲ្យឆ្លងដែរ ដោយ ឃើញផ្លូវផ្នែកខាងស្ដាំសុទ្ធតែរថយន្តទំនើបៗ ធ្វើឲ្យផ្នែកខាងស្ដាំស្ទះរហូត។ម្យ៉ាងទៀតផ្នែកខាងក្នុងកន្លែងចតរថយន្តនៅកន្លែងផ្លូវដែលរថយន្តត្រូវចេញចូលនោះបែរជាអនុញ្ញាតឲ្យអ្នកធ្វើម្ហូបការធ្វើរោងបិទផ្លូវចេញចូលទៅវិញ....................។ល។
Labels:
ព័ត៌មានផ្សេងៗ