Showing posts with label ព័ត៌មានផ្សេងៗ. Show all posts
Showing posts with label ព័ត៌មានផ្សេងៗ. Show all posts
Friday, December 2, 2011
០២ធ្នូ២០១១ ធ្វើឲ្យខ្ញុំអន់ចិត្តជាមួយប្រពន្ឋ
កំពុងតែមើលបន្តផ្ទាល់ពីពហុកីឡដ្ឋានអូឡាំពិក យុវជនបុព្វេហតុមាតុភូមិដែលបានរំលឹកពីអតិតកាលជំនាន់ ប៉ុល ពតនោះធ្វើឲ្យខ្ញុំស្លុងអារម្មណ៍នឹកឃើញពីអតីតកាលដោយស្រងូតស្រងាត់ស្រាប់តែប្រពន្ឋខ្ញុំប្ដូរ ប៉ុស្តទូរទស្សន៍ ធ្វើឲ្យខ្ញុំខឹងប្រពន្ឋ ដែលកើតមិនទាន់របបប៉ុល ពត។
ជួយផ្ដល់យោបល់ហេតុអ្វីខ្ញុំខឹងប្រពន្ឋ?
Labels:
ព័ត៌មានផ្សេងៗ
Monday, October 17, 2011
Monday, December 13, 2010
Sunday, December 12, 2010
Sunday, November 28, 2010
Tuesday, November 23, 2010
ជំនឿតៗគ្នាបន្ទាប់ពីសោកនាដកម្មនៅកោះពេជ្រ
នៅយប់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១០នេះ ប្រជាជននៅរាជធានីភ្នំពេញបានទូរស័ព្ទប្រាប់សាច់ញាត្តិពីមួយទៅមួយឲ្យដាក់សំណែនដល់ជនរងគ្រោះដែលកើតឡើងនៅកោះពេជ្រ។សំណែនដែលត្រូវដាក់នោះមានដូចជាះអង្ករ អំបិល ចេក ....ដោយអុជទៀន ធូប ផ្ទះខ្លះដាក់សំណែនមានដូចជា អង្ករ អំបិល ទឹក ស្ករគ្រាប់ដោយមានអុជទៀន ធូប ... ដូចសម័យកាលបបរសណ្ដែកខៀវអីចឹង។ការដាក់សំណែននេះគឺដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើនដល់ក្រុមគ្រួសារ។ប្លែកត្រង់ថាអត់មានពាក្យចាមអារាមផ្សេងទៀត។បើកាលជំនាន់សណ្ដែកខៀវវិញ គេថា៖បើជនណាមិនបានបរិភោគបបរសណ្ដែកខៀវនៅយប់នេះទេគឺមិនអាចឆ្លងកាត់វាលបីបានឡើយ។
Labels:
ព័ត៌មានផ្សេងៗ
សោកនាដកម្មនៅកោះពេជ្រ
ទាក់ទងនឹងកោះពេជ្រ សូម្បីតែថ្ងៃចូលរួមអាពាហ៍ពិពាហ៍ក៏មានការកកស្ទះពី១ម៉ោងទៅបីម៉ោងដែរដែលមានមូលហេតុមួយចំនួនទាក់ទងទៅនឹងការកកស្ទះគឺថាពិធីមានច្រើនគ្រប់អាគារ ធ្វើឲ្យមធ្យោបាយចូលរួមច្រើន។នៅពេលមានការកកស្ទះ សមត្ថកិច្ចដែលបញ្ជាចរាចរគឺពួកគាត់បញ្ជាតែរថយន្តទំនើបឲ្យធ្វើចរាចរ ដោយពួកគាត់មិនហ៊ានឃាត់រថយន្តទំនើបៗទេ ទោះបីដឹងថារថយន្តចាស់មួយគ្រឿងដែលបណ្ដាលឲ្យស្ទះក៏ដោយ គឺគាត់គិតតែអនុញ្ញាតឲ្យរថយន្តទំនើបៗចេញដំណើរទាំងអស់។ដូចជារថយន្តកាមីរី៩៤មួយគ្រឿងឆ្លងមកដល់កណ្ដាលថ្នល់ផ្នែកខាងឆ្វេងហើយ តែគាត់មិនអនុញ្ញាតឲ្យឆ្លងដែរ ដោយ ឃើញផ្លូវផ្នែកខាងស្ដាំសុទ្ធតែរថយន្តទំនើបៗ ធ្វើឲ្យផ្នែកខាងស្ដាំស្ទះរហូត។ម្យ៉ាងទៀតផ្នែកខាងក្នុងកន្លែងចតរថយន្តនៅកន្លែងផ្លូវដែលរថយន្តត្រូវចេញចូលនោះបែរជាអនុញ្ញាតឲ្យអ្នកធ្វើម្ហូបការធ្វើរោងបិទផ្លូវចេញចូលទៅវិញ....................។ល។
Labels:
ព័ត៌មានផ្សេងៗ
Saturday, September 25, 2010
ទំនួញប្រែត
តាមទំនៀមទម្លាប់មួយឆ្នាំក្នុងរដូវភ្ជំបិណ្ឌយមបាលតែងតែដោះលែងប្រែតឲ្យមកទទួលបាយទឹកដែលញាត្តិសន្ដានយកទៅវេរឲ្យ។ចុះបើអ្នកខ្លះទើបតែធ្លាក់ខ្លួនជាប្រែតនៅរដូវភ្ជំបិណ្ឌនេះតើយមបាលដោះលែងដែរឬទេ?
ពេលនេះភ្លាត់ស្នៀតធ្លាក់ជាប្រែត មិនហ៊ានប្រកែកនឹងតវ៉ា ហេតុតែកម្មផលមិនមេត្តា ឲ្យខ្ញុំមរណានៅរដូវភ្ជំ យមបាលមិនអាចដោះលែងខ្ញុំ ឲ្យមកទទួលនំចំណី ប្រែតនេះជាប្រែតលោកីយ៍ មិនមែននរកអវចីទេណា ដូច្នះបងប្អូនគ្រប់អត្មា ត្រិះគិតយ៉ាងណាឲ្យបានឆ្លង នរកលោកីយ៍ ដែលសៅហ្មង មិនមែននរកអវចីទេហោង។
Labels:
ព័ត៌មានផ្សេងៗ
Tuesday, June 29, 2010
សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលក្នុងវត្ដប្រាសាទនាងខ្មៅ និងអណ្ដូងទឹក៥៣
Labels:
ព័ត៌មានផ្សេងៗ
Monday, May 17, 2010
Saturday, February 13, 2010
បុណ្យចូលឆ្នាំចិន
កែអផ្សុក
ខ្ញុំជាខ្មែរទេ តែមានទាំងខ្មែរ មានទាំងខ្មែរកាត់ចិន ពួកគេសុំខ្ញុំអោយតេះអៀអោយពួកគេ។ ប្រសិនបើខ្ញុំតេះអៀអោយពួកគេ តើខ្ញុំមានកំហុសឆ្គងអ្វីដែរទេ? ។ចំពោះពាក្យតេះអៀ ខ្ញុំបាន សួរ ទៅ ពួកគេតើពាក្យ តេះអៀមានន័យថាម៉េច? ពួកគេឆ្លើយមិនរួច ពួកគេគ្រាន់តែឆ្លើយថាសុំលុយ ចាយទៅវិញ។
Labels:
ព័ត៌មានផ្សេងៗ












