Showing posts with label កំណត់ហេតុផ្ទាល់ខ្លួន. Show all posts
Showing posts with label កំណត់ហេតុផ្ទាល់ខ្លួន. Show all posts

Tuesday, September 14, 2010

គយ​ដក​មន្ត្រី​ជា​ច្រើន​នាក់​ព្រោះ​ជាប់សង្ស័យ​រឿង​ពុក​រលួយ​

Share |
តាម​ប្រភព​កាសែត​រស្មី​កម្ពុជា​ឆ្នាំ​ទី​១៨​លេខ​៥៣០២​ថ្ងៃ​អង្គារ​ទី​១៤​ខែ​កញ្ញា​ឆ្នាំ​២០១០​៖តាម​ប្រភព​ព័ត៌​មាន​ស្និទ្ធ​នឹង​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​បាន​ឲ្យ​ដឹង​ថា​៖យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​និង​ភ្នាក់​ងារ​គយ​ចំនួន​១៣​នាក់​ត្រូវ​បាន​គេ​ដក​និង​ព្យួរ​ការ​ងារ​កាល​ពី​សប្ដាហ៍​មុន​នេះ​ ដោយ​សារ​តែ​ការ​រក​ឃើញ​មាន​ការប្រ​​ព្រឹត្តិ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការប្រមូល​ពន្ធ​និង​អាករ​នាំ​ចូល​លើ​ទោ​ចក្រ​យាន​យន្ត​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ​នៅ​តាម​មូល​ដ្ឋាន​កាល​ពី​ថ្មីៗ​នេះ​។

Monday, September 13, 2010

អបអរសាទរខួបមួយឆ្នាំ

Share |
នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​នេះ​ខ្ញុំនឹង​ប្រា​រព្ធ​ខួប​មួយ​ឆ្នាំ​ក្នុង​ការ​មក​បំពេញ​ភារ​កិច្ច​នៅ​កា​រិ​យា​ល័យ​គយ​និង​រដ្ឋាករ​ប្រៃ​សណីយ៍​ ដូច្នេះ​សូម​​មិត្ត​ភ័ក្ដិ​បង​​ប្អូន​​ជួយ​ចូល​រួម​អប​អរ​សា​ទរ​ខ្ញុំ​ផង​និង​ជួយ​ផ្ដល់​វិភាគ​ទាន​ដើម្បី​រៀប​ចំ​ពិធី​ឲ្យ​បាន​អធិក​អធ័ម​ផង​។​ខួប​មួយ​ឆ្នាំ​១៤​ខែ​កញ្ញា​ឆ្នាំ​២០០៩-​១៤​កញ្ញា​ឆ្នាំ​២០១០​។

Wednesday, September 8, 2010

វិល​មិន​ទាន់​កង់​ប្រវត្តិសាស្រ្ត

Share |
តើ​ប្រិយ​មិត្រ​ធ្លាប់​ឭ​ពាក្យ​កង់​ប្រ​វត្តិ​សាស្ត្រ​ដែរ​ឬ​ទេ​?​ប្រ​សិន​បើ​លោក​អ្នក​ធ្លាប់​ឆ្លង​កាត់​​​របប​ ប៉ុល​ ​ពត​​​ប្រហែល​ជា​អស់​លោក​អ្នក​ធ្លាប់​​ ឭ​ពាក្យ​ទាំង​នេះ​ហើយ​។

Sunday, July 25, 2010

គូរ​កន​ភេទ​ស្រី​ដែល​ប្រាប់​ថា​ឈ្មោះ​ស៊ី​ថា​ធ្វើ​កា​រ​នៅ​ ខុទ្ទ​កាល័យ​ ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ

Share |

ជជែកគ្នានៅតុបាយតាមផ្លូវសាធាណៈខាងត្បូង ប្រៃសណីយ៏

Share |

7

Share |

6

Share |

Share |

តភាគ៤

Share |

តភាគ

Share |

ម្ចាស់ទូរស័ព្ទលេខ 016 509 556 សន្យាចាំស៊ីញ៉េហើយយកឲ្យ

Share |

ស្ដាប់សំលេងសន្ទនាគ្នាតាមទូរស័ព្ទរបស់ម្ចាស់ ទូរស័ព្ទ016 509 556

Share |
សូមជួយស្ដាប់ការសន្ទនាគ្នារវាងខ្ញុំ និងម្ចាស់ទូរស័ព្ទលេខ 016 509 556 ដែលប្រាប់ថាឈ្មោះ ចំណាន ធ្វើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ហើយជា ជំនួយការឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។

Monday, July 19, 2010

មាន​មនុស្ស​ម្នាក់​អះ​អាង​ថា​ខ្លួន​ធ្វើ​ការ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​អាច​រត់​ការ​ផ្លាស់​ប្ដូរ​ ផ្ទេរ​ភារ​កិច្ច​ នៅ​ក្នុង​ក្រសួង​​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​

Share |
កាល​ពី​ជិត​ចុង​ខែ​ឧសភា​ ឆ្នាំ​ ២០១០​ មាន​មនុស្ស​ម្នាក់​រាង​ខ្ពស់​ មាឌ​ដំបង​ សម្បុរ​ ខ្មៅ​
 អាយុ​៤០​ឆ្នាំ​ក្រាស់​បាន​ទូរ​ស័ព្ទ​មក​​ខ្ញុំ​ហើយ​ប្រាប់​ថាៈ​គាត់​ឈ្មោះ ​​ចំណាន​ ​ធ្វើ​ការ​នៅ
​ក្រសួង​​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ជា​ ជំនួយ​ការ​ ឯកឧត្តម​ អូន ព័ន្ធមុនីរ័ត្ន​     ដោយ​ប្រើ​

Tuesday, May 25, 2010

សូមអរគុណ​ បង ម៉ិញ វឌ្ឍនះ

Share |
ខ្ញុំសូមអរគុណ បង ម៉ិញ វឌ្ឍនះដែលបានផ្ដល់ ថវិការឲ្យខ្ញុំបាទចំនួន​៥០ដុល្លា ។​នេះសបញ្ជាក់ពីទឹកចិត្តរបស់បងចំពោះខ្ញុំដែលប្តូរមកនៅប៉ុស្តិដែលមិនអាចរកកម្រៃបាន។ខ្ញុំសូមអរ​គុណ​​​បង​​យ៉ាង​ជ្រាល​ជ្រៅបំផុត ខ្ញំ​​សូម​​​​​​​​សរសើរ​​​​សណ្ដាន​​ចិត្តរបស់បងខ្លាំដងណាស់។​បង​ដឹង​ទេ​អ្នកដែល​​​​​​​​មាន​​​អាជីព​ដូច​គ្នា ពេល​ដែល​​​​​ខ្ញុំប្ដូរមក​កន្លែងផ្សេ​ងដែលចាត់ទុកថា ជា​កន្លែង​មិនត្រូវប៉ាន់នោះ អ្នក​​រួម​អាជីព​មួយចំនួន​គេគ្រាន់​​តែឃើញខ្ញុំ គេគ្រាន់តែលើកដៃតែ​បន្តិចគឺចប់ មិនដូចបងទេ បងមក​ចាប់​ដៃ និយាយលេង សួរសុខ​ទុក្ខ សំណេះសំណាល​រឿងផ្សេងៗ​។​បងដឹង​ទេ​​ទូរស័ព្ទដៃរបស់ខ្ញុំ គ្មាន​​អ្នករួមអាជីព​ហៅចូល​ទេ ហើយខ្លួនខ្ញុំក៏មិនហ៊ាន​ហៅទៅគេវិញ​ដែរ​ពី​ព្រោះ​​​​​​​ខ្លាចគេមិនលើក គេ​ខ្លាច​ខ្ញុំ​សុំលុយ​គេ​ចាយ។ឧទាហរណ៍ បើខ្ញុំចង់ដឹងរឿងអ្វី​នៅកន្លែង​ចាស់​នោះ​​ ខ្ញុំសុខចិត្ត​ហៅទៅ​អា​ពាង រឺ អ្នក​ដែល​​​​នៅ​ជាមួយគយយើងតែប៉ុណ្ណោះ។ ពេលដែល​ចូល​​នា​យក​​ដ្ឋាន​ម្ដងៗ ខ្ញុំមិនដែល​ហ៊ាន​​​​​ឈរ​​ជិត​ ​អ្នក​ដែល​គេនៅកន្លែងល្អៗទេ ហើយអ្នកដែល​គេ​នៅ​​កន្លែង​​​ល្អៗ​នោះក៏គេជជែកតែជា​មួយគ្នា​គេ ដែល​​នៅកន្លែងល្អដូចគ្នាទៅ ពួកគេមិនបានមក​ជជែក​ជាមួយ​យើង​​ដែល​នៅកន្លែងអន់​ដែរ ដូច្នេះ​ខ្លួន​ខ្ញុំហាក់បីដូចជាឯកោ​ទៅហើយ​។​បងអើយ​ទូរស័ព្ទ​ដៃរបស់ខ្ញុំប្រើ០២ខែមិនអស់ដល់​៥ដុល្លាផង​រហូត​ស្តង់​ដារផ្ញើសារ​ប្រាប់ថាជិតផុត​កំណត់​ទាំង​​មាន​ទឹក​​ប្រាក់។​បងដឹងទេ​កាល​ពី​ទស្សវត្ស​​ឆ្នាំ​៩០​ ខ្ញុំ​នៅ​​​ការិយាល័យ​បទបញ្ញត្តិជាង​មួយ​ឆ្នាំ​​មិន​ដែល​​មាន​នរណា​ផ្ដល់វិភាគទានដល់​ខ្ញុំដែរ​ ដូច្នេះ​បង​ជា​ជន​​ទី១ក្នុងរយះពេលការងារ​ជាង​២០ឆ្នាំ​មកនេះ។​ឃុន សុទ្ធីរ៉ា ​ឧស្សាហ៍ជួយនិង​ហៅខ្ញុំ​ទៅលេង​កន្លែង​​​​​​គាត់ដែរ តែខ្ញុំចេះតែ​រអៀសខ្លួន ។​ថ្ងៃ​​​មួយ ខ្ញុំជិះ​ម៉ូតូ​ដល់​មុខផែ កន្លែង​ធារ៉ា​ធ្វើ​ការ​​​ហើយ ខ្ញុំ​បែរ​ជា​​​​មិនហ៊ាន​ចូលលេង ធារ៉ា ​ទៅវិញ ដែល​ខំ​ជិះ​តាំង​ពី​ភ្នំពេញទៅនោះ។​
​   ខ្ញុំដូចជានិយាយលេងច្រើនពេកហើយដោយព្រឹកម៉ិញបងប្រញាប់ទទួលបងប្អូន​ដូច្នេះ​ខ្ញុំ​សូម​​​​អរ​គុណ​បង​ជាអនេកកប្បកាល​និង​​សូមជូនពរបងនិងក្រុមគ្រួសារឲ្យជួបតែសេចក្ដីសុខគ្រប់​ប្រ​​ការ​​​ ជា​ពិ​​សេស​ជូនពរបង កុំឲ្យជួបកន្លែងអន់ដូចខ្ញុំ។ ពីខ្ញុំ ញ៉ែម ខែម


Friday, January 22, 2010

អាពាហ៍ពិពាហ៍កូនលោក គុជ ម៉ូលី

Share |
ពាហ៍ពិពាហ៍ កូនលោក គុជ ម៉ូលី ថ្ងៃសុក្រទី២៩​ ខែ មករា ឆ្នាំ ២០១០នៅកោះពេជ្រ អាគារB។
កូនប្រុស ផាន សុវីរះ កូនស្រី អ៊ុន សុជាតា

អាពាហ៍ពិពាហ៍កូនលោក អ៊ុយ សារិន

Share |
អាពាហ៍ពិពាហ៍កូនលោក អ៊ុយ សារិនថ្ងៃព្រហស្បត្តិ៍ទី ២៨ ខែ មករា ឆ្នាំ ២០១០នៅមជ្ឈមណ្ឌល​​សន្និបាត និងពិព័រណ៍ កោះពេជ្រ អាគារ G។កូនប្រុស ជុំ សែនសទ្ធា កូនស្រី អ៊ុយ សាវីណែត

ការកូនលោក ទាវ សុផង់

Share |
ការកូនលោក​ ទាវ សុផង់ នៅមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ថ្ងៃសៅរ៍ទី ២៣ ខែ មករា ឆ្នាំ​២០១០
កូនប្រុស សន សំរេចភារះ កូនស្រី ទាវ យ៉ុងផាន់ណា។

Blog Archive

ពាក់ព័ន្ធនីតិវិធីគយ

HS of United States