ប្រភពបានប្រាប់ឲ្យដឹងថា លោកជា វ៉ាន់នី ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ចាមស្វាយរៀង លោកខៀវ សាម៉េត ប្រធានស្ដីទីស្នាក់ការគយបាវិត រួមជាមួយភ្នាក់ងារគណនេយ្យ០២រូប ត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាករហៅមកភ្នំពេញកាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១០ដើម្បីចូលមកបំភ្លឺកិច្ចការមួយចំនួន។ដូចគ្នានេះដែរលោក វ៉ាន់ សេរី លោក កែវ សុវណ្ណ អនុប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ចាម,លោក ពោច សារុន ,លោក ប្រាក់ ចន្ធី ជំនួយការសាខាគយនិងរដ្ឋាករខេត្តកំពង់ចាមរួមជាមួយភ្នាក់ងារគណនេយ្យ៣រូបនិងនៅខេត្តព្រៃវែងភ្នាក់ងារគយ២រូបទៀតក៏ត្រូវបានអគ្គនាយកដ្ឋានគយហៅមកបំភ្លឺកិច្ចការមួយចំនួននោះដូចគ្នា។
មន្ត្រីអគ្គនាយកដ្ឋានគយនិងរដ្ឋាករមួយរូបបានប្រាប់ឲ្យដឹងថា មន្រ្តីនិងភ្នាក់ងារគយ១៣រូបខាងលើនេះត្រូវបានផ្អាកការងារនិងតួនាទីមួយរយៈសិនហើយត្រូវចូលមកបំភ្លឺសំណួរមួយចំនួនអំពីការគ្រប់គ្រងនិងដឹកនាំការងារប្រចាំថ្ងៃនិងអំពីការប្រមូលពន្ធនិងអាករនាំចូលលើទោចក្រយានយន្តដែលបានចុះបញ្ជីរួចហើយនៅតាមមូលដ្ឋាននាពេលកន្លងមកនេះ។មន្ត្រីរូបនោះបានប្រាប់បន្តទៀតថាការប្រមូលពន្ធនិងអាករនាំចូលលើចក្រយានយន្តដែលបានចុះបញ្ជីរួចហើយនៅតាមមូលដ្ឋានកន្លងមកនេះមានភាពមិនប្រក្រតីនិងមានការប្រព្រឹត្តិអំពើពុករលួយពេលនាំយកម៉ូតូនៅក្រៅបញ្ជីគឺនាំម៉ូតូទើបលួចរត់ពន្ធនាំចូលមកថ្មីៗមកបង់បន្លំជាមួយម៉ូតូដែលបានចុះបញ្ជីរួច។ក្រៅពីនេះនៅបានយកម៉ូតូក្រៅបញ្ជីខុសឆ្នាំខុសស៊េរីមកបន្លំបង់ជាមួយគ្នាទៀត។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករមិនទាន់មានការពន្យល់ជាផ្លូវការអំពីព័ត៌មានខាងលើទេ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករនៅក្នុងកិច្ចប្រជុំប្រចាំខែថ្មីៗនេះបានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់អំពីការងារជំរុញការផ្សព្វផ្សាយនិងសហការបន្ថែមទៀតលើការងារប្រមូលពន្ធនិងអាករនាំចូលលើទោចក្រយានយន្តដែលបានចុះបញ្ជីរួចហើយនៅតាមមូលដ្ឋាននានាកន្លងមកដោយប្ដេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់និងត្រូវរាយការណ៍ជាប្រចាំ។
អត្ថបទនេះដកស្រង់ពីកាសែតរស្មីកម្ពុជា ដោយរស្មីកម្ពុជាមិនមានHomepage សម្រាប់ភ្ជាប់ទេ។
0 comments:
Post a Comment
សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍
Other Recommended Posts: