Wednesday, October 27, 2010

មេគយ​កោះ​កុង​និង​មន្ត្រី​២​រូបផ្សេង​ទៀត​ចូល​និវត្ត​ន៍​ហើយ​នៅ​តែ​បន្ត​មាន​មុខ​ធ្វើ​ការ​

Share |
កោះកុងមន្រ្តីគយកោះកុង​ចំនួន​៣​រូប​ដែល​គេដឹង​ថា មានឈ្មោះ​ចូល​និវត្តន៍​ជា​ច្រើន​ខែ​ឆ្នាំ​មកហើយ​នោះ​តែសព្វ​ថ្ងៃ​នៅ​តែ​មាន​មុខ​ធ្វើ​ការ​យ៉ាង​គ្រហើ​ៗ​ដដែល​ ដែល​​ធ្វើ​​ឲ្យមន្ត្រី​គយ​ឯ​ទៀត​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ព្រម​ទាំង​ស្នើ​សុំ​ឲ្យ​ថ្នាក់​លើ​របស់​ខ្លួន​ជួយ​ចាត់​វិធាន​ការ​ផង​។
              មន្ត្រី​គយ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​​បង្ហើបប្រាប់​រស្មី​កម្ពុជា​ថា​ សព្វ​ថ្ងៃ​នេះយ៉ាង​​ហោច​ណាស់​ក៏មាន​មន្ត្រី​​គយចំនួន​៣​រូប​ដែរ​ ដែល​​ត្រូវ​ចូល​និវត្តន៍​ហើយ​ នៅ​តែ​មាន​មុខ​បន្ត​ធ្វើ​ការ​ ដូច​ជា​លោក​ គង់ សំ​មាន​មុខ​ងារ​ជា​ប្រធាន​សាខា​ ដែល​ត្រូវ​ចូ​​​ល​និវត្តន៍​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​២០១០​។លោក ​ លី ងិន​ដែល​ត្រូវ​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​២០០៩​ និង​លោក នី សៀន ដែល​ត្រូវ​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​២០០៨​។
                 មន្ត្រីគយ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា​ដោយ​សារ​តែ​ការ​ទុក​ឲ្យ​មនុស្ស​ដែល​ត្រូវ​ចូល​និវត្តន៍​​ហើយ​ឲ្យ​នៅ​បន្ត​ធ្វើ​ការ​ងារ​ដូច​នេះ​ បច្ចុប្បន្ន​ធ្វើ​ឲ្យ​ទី​ស្នាក់​ការ​គយ​និង​​រដ្ឋាករ​ខេត្ត​កោះ​កុង​ មាន​ភាព​ច្របូក​ច្របល់​និង​ធ្វើ​ការ​ពុំ​មាន​ឋា​នា​នុក្រម​ត្រឹម​ត្រូវ​ទេ​ ហើយ​មេ​គយ​ដែល​​​ត្រូវ​ចូល​និវត្តន៍​ហើយនោះ​​នៅ​តែ​បន្ត​ធ្វើ​ការ​ដឹក​នាំ​ ប្រើ​មនុស្ស​ទៅ​តាម​បក្ខ​ពួក​ដែល​ខ្លួន​ចូល​ចិត្ត​ ជាក់ស្ដែងដូច​ជា​លោក​ នី សៀន​ដែល​ត្រូវ​ចូល​និវត្តន៍​ហើយ​នោះ​ គឺ​គាត់​ទុក​ប៊ុយ​រ៉ូ​ឲ្យ​អង្គុយ​ធ្វើ​ការ​យ៉ាង​គ្រហើៗ​ ចំណែក​មន្ត្រី​គយ​ដែលមាន​ឋានៈ​និង​តួ​នាទី​ត្រឹម​ត្រូវ​ ពុំ​មែន​បក្ខ​ពួក​ត្រូវ​ដើរ​ទាត់​ខ្យល់​និង​ពុំ​មាន​ប៊ុយ​រ៉ូ​សម្រាប់​ឲ្យ​អង្គុយ​ធ្វើ​ការ​ឡើយ​។
                ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក គង់ សំ មេ​គយ​កោះ​កុង​ រស្មី​កម្ពុជា​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​បាន​បាន​ទេ​នៅ​​រសៀល​ថ្ងៃ​ទី​២៦​ខែ​តុលា​ឆ្នាំ​២០១០​នេះ​។
                មន្ត្រី​គយ​នៅ​កោះ​កុង​ជា​ច្រើន​រូប​ក៏​បាន​សំណូម​ពរ​ផង​ដែរ​ដល់​លោក​ ប៉ែន ស៊ី​ម៉ន​មេ​គយ​ធំ​នៅ​ឯ​ភ្នំ​ពេញ​ជួយ​ពិនិត្យ​មើល​អំពី​បញ្ហា​នេះ​ផង​មិន​គួរ​​ទុក​ឲ្យ​មន្ត្រី​គយ​ដែល​ត្រូវ​ចូល​និវត្តន៍​ហើយ​នៅ​ធ្វើ​ព្យុះ​ភ្លៀង​ដូច​នេះ​ទេ​។
តាមប្រភពៈ​កាសែតរស្មីកម្ពុជា
ឆ្នាំទី១៨​លេខ​៥៣៣៥​ថ្ងៃ ពុធ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១០​
ដោយ ស.សម្បត្តិ

0 comments:

Post a Comment

សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍

Blog Archive

ពាក់ព័ន្ធនីតិវិធីគយ

HS of United States