Tuesday, November 23, 2010
សោកនាដកម្មនៅកោះពេជ្រ
ទាក់ទងនឹងកោះពេជ្រ សូម្បីតែថ្ងៃចូលរួមអាពាហ៍ពិពាហ៍ក៏មានការកកស្ទះពី១ម៉ោងទៅបីម៉ោងដែរដែលមានមូលហេតុមួយចំនួនទាក់ទងទៅនឹងការកកស្ទះគឺថាពិធីមានច្រើនគ្រប់អាគារ ធ្វើឲ្យមធ្យោបាយចូលរួមច្រើន។នៅពេលមានការកកស្ទះ សមត្ថកិច្ចដែលបញ្ជាចរាចរគឺពួកគាត់បញ្ជាតែរថយន្តទំនើបឲ្យធ្វើចរាចរ ដោយពួកគាត់មិនហ៊ានឃាត់រថយន្តទំនើបៗទេ ទោះបីដឹងថារថយន្តចាស់មួយគ្រឿងដែលបណ្ដាលឲ្យស្ទះក៏ដោយ គឺគាត់គិតតែអនុញ្ញាតឲ្យរថយន្តទំនើបៗចេញដំណើរទាំងអស់។ដូចជារថយន្តកាមីរី៩៤មួយគ្រឿងឆ្លងមកដល់កណ្ដាលថ្នល់ផ្នែកខាងឆ្វេងហើយ តែគាត់មិនអនុញ្ញាតឲ្យឆ្លងដែរ ដោយ ឃើញផ្លូវផ្នែកខាងស្ដាំសុទ្ធតែរថយន្តទំនើបៗ ធ្វើឲ្យផ្នែកខាងស្ដាំស្ទះរហូត។ម្យ៉ាងទៀតផ្នែកខាងក្នុងកន្លែងចតរថយន្តនៅកន្លែងផ្លូវដែលរថយន្តត្រូវចេញចូលនោះបែរជាអនុញ្ញាតឲ្យអ្នកធ្វើម្ហូបការធ្វើរោងបិទផ្លូវចេញចូលទៅវិញ....................។ល។
Labels:
ព័ត៌មានផ្សេងៗ
0 comments:
Post a Comment
សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍
Other Recommended Posts: