Tuesday, November 15, 2011

មន្ត្រី​គយ​ប្រើ​ល្បិច​​នាំ​ក្មេង​ស្រី​ទៅ​រំ​លោភ

Share |
សម្រង់ពត៌មាន
ខេត្តកំពត ៖ លោក​ថូ វុទ្ធី អាយុ​៥៣​ឆ្នាំ មន្ត្រី​គយ​ខេត្តកំពត កំពុងតែ​វ័ណ្ឌក​ក្នុង​រឿង​ចាប់រំលោភ​ក្មេងស្រី មិនទាន់ គ្រប់​អាយុ កាលពី​ថ្ងៃទី​១ ខែ​វិ​ចិ្ឆ​កា ២០១១ នៅ​ឆ្នេរកែប ក្រោយពី​ស្រស់ស្រូប​អាហារ ពេល​ថ្ងៃ​រួចមក ។ ឥឡូវ មន្ត្រី​គយ​ល្មោភកាម​នោះ ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ ។ គេ​ធ្លាប់តែ​ឮ​មន្ត្រី​គយ​ពូកែ​ខាង​ចាប់​ទំនិញគេចពន្ធ​នានា រក​ចំណូល​ចូល​រដ្ឋ តែ​ឥឡូវ​គេ​បានឃើញ មន្ត្រី​គយ​ពូកែ​ចាប់រំលោភ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ ដើម្បី​យក​ទុក្ខ​ឲ្យ​ក្រុមគ្រួសារ​វិញ​ម្តង​ហើយ ។

​សាក្សី​បាន​ឲ្យ​ដឹងថា កុមារី​រងគ្រោះ​ឈ្មោះ​វ​.​ព អាយុ​ទើបតែ​១៤​ឆ្នាំ​ប៉ុណ្ណោះ ហើយ​នាង​រស់នៅក្នុង ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូរ ខេត្តកំពត ។ សាក្សី​បាន​ឲ្យ​ដឹង​ទៀតថា ដើមចម​ដែល​បណ្តាល​ឲ្យ​មាន​ករណី​ចាប់រំលោភ​នេះ គឺ​មន្ត្រី​គយ​ក្បាលខូច​អត់​សីលធម៌​នោះ បាន​បបួល​នាង​ទៅ ហូបបាយ​នៅ​ឆ្នេរកែប ។ លុះ​ហូប​បាន​ហើយមិនបាន​យក​នាងរង​គ្រោះ​ទៅផ្ទះ​ទេបែរជា​ដឹក​នាង​ទៅផ្ទះសំណាក់ហើយ​ចាប់​រំលោភ​បានសម្រេច​២​ដង ទើប​ដឹក​នាង​មក​ផ្ទះ​វិញ ។ ក្រោយមក​នាង​បាន ប្រាប់​ម្តាយ​ក៏​ម្តាយ​ដាក់ពាក្យ​បណ្តឹង​ទៅខាង​ជួញដូរ​មនុស្ស​ខេត្ត ឲ្យ​ជួយ​ចាប់ខ្លួន​មន្ត្រី​គយ​នោះ​តែម្តង ។
ប៉ូលិស​បាន​និយាយថា មន្ត្រី​គយ​ល្មោភកាម​នោះ ត្រូវ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣ ខែវិច្ឆិកា ២០១១ ។ ករណី​ចាប់​មន្ត្រី​គយ​នេះ​មានការ​បិទបាំង​ព័ត៌មាន ក៏ដូចជា​ហាម​មិន​ឲ្យ​អ្នក កាសែត​ថត​យក​រូបភាព​មន្ត្រី​គយ​នោះ​ផងដែរ ។ ក្រុមគ្រួសារ​រងគ្រោះ​បាន​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ព្រោះ​កូនចៅ​របស់​ពួកគេ​មិនទាន់​គ្រប់​អាយុ​នៅឡើយ ។ រ​ពិស​ដៃ​ចាប់​ទំនិញគេចពន្ធ​គឺ​បាន​លុយ​ឲ្យ​ប្រពន្ធ​កូន តែបើរ​ពិស​ដៃ ចាប់​ក្មេងស្រី​រំលោភ​វិញ គឺ​នាំទុក្ខ​ដល់​ក្រុមគ្រួសារ​និង​បាន​ដេក​គុក​អ៊ីចឹង​ហើយ ៕



0 comments:

Post a Comment

សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍

Blog Archive

ពាក់ព័ន្ធនីតិវិធីគយ

HS of United States