Saturday, February 13, 2010
បុណ្យចូលឆ្នាំចិន
កែអផ្សុក
ខ្ញុំជាខ្មែរទេ តែមានទាំងខ្មែរ មានទាំងខ្មែរកាត់ចិន ពួកគេសុំខ្ញុំអោយតេះអៀអោយពួកគេ។ ប្រសិនបើខ្ញុំតេះអៀអោយពួកគេ តើខ្ញុំមានកំហុសឆ្គងអ្វីដែរទេ? ។ចំពោះពាក្យតេះអៀ ខ្ញុំបាន សួរ ទៅ ពួកគេតើពាក្យ តេះអៀមានន័យថាម៉េច? ពួកគេឆ្លើយមិនរួច ពួកគេគ្រាន់តែឆ្លើយថាសុំលុយ ចាយទៅវិញ។
ចំពោះមតិផ្ទាល់ខ្លួនខ្ញុំដែលជាជនជាតិខ្មែរសុទ្ធនោះ ខ្ញុំគិតថា បើសិនជាខ្ញុំតេះអៀអោយពួកគេនោះគឺខ្ញុំក្បត់មនសិការខ្លួនឯងដែរជាខ្មែរសោះខំត្រដរខ្យល់ធ្វើចិន ក្បត់ជីដូនជីតាខ្លួនឯង យូរៗ ទៅក្លាយជា ទម្លាប់ ខ្ញុំអាចចូលសញ្ជាតិចិនដោយមិនដឹងខ្លួន ហើយក្រៅពីក្បត់មនសិការខ្លួនឯង នោះធ្វើអោយខ្ញុំត្រូវខាតលុយកាក់ទៀត។
ចំពោះជនជាតិចិនវិញគេធ្វើត្រឹមត្រូវណាស់ គឺគេរំលឹកគុណដល់ជីដូនជីតារបស់គេដែលខិតខំធ្វើ អន្តោប្រវេសន៍តាំងពីស្រុកចិនមកដល់ស្រុកខ្មែរ ហើយធ្វើអោយកូនចៅរបស់គេរកស៊ីមាន បាននៅស្រុក ខ្មែរ។ សូមអោយជនជាតិដែលមានខ្សែស្រឡាយចិននោះ ធ្វើបុណ្យ អោយបានច្រើនដល់ជីដូនជីតា ពីព្រោះ កាលជំនាន់គាត់ទាំងអស់រត់មកនៅស្រុកខ្មែរ នោះគឺពិបាកណាស់មិនមានរថយន្ត យន្តហោះជិះមកស្រុកខ្មែរទេ ដូច្នេះនៅពេសែននោះសុំអោយ ដុតយន្តហោះ រថយន្តអោយគាត់ផង។
មានបងប្អូនយើងខ្លះក៏បានអួតប្រាប់គេឯងថា ជីតាខ្ញុំ ជីដូនខ្ញុំ ចិនសុទ្ធ អត់ចេះនិយាយខ្មែរទេ។ខ្ញុំក៏ ឆ្លើយរបៀបលេងសើចទៅវិញថា ជីដូជីតាឯងមកនៅស្រុកខ្មែរអីចឹងបានជាដីឡើងថ្លៃ វាសើច។
ភាគច្រើនអ្នកនៅភ្នំពេញស្ទើរតែគ្រប់ផ្ទះ សុទ្ធតែសែនទាំងអស់។
ចំពោះខ្លួនខ្ញុំ តើខ្ញុំទៅជូនពរមិត្តភក្ដិ អ្នករួមអាជីព មេកើយ តើគេប្រកាន់ដែរទេ? បើខ្ញុំជាខ្មែរនោះ តែបើតាមខ្ញុំគិតតាមសាសនា ខ្ញុំគិតថា មិនគួរយកអំណោយ អ្វីទៅអោយជនជាតិចិន រឺខ្សែស្រឡាយ ចិននៅពេលចូលឆ្នាំចិនទេ គួរណាស់តែជនជាតិចិនជូនពរ រឺអំណោយដល់ជនជាតិខ្មែរ ហើយនៅពេលចូលឆ្នាំខ្មែរ ជនជាតិខ្មែរគួរជូនពរជនជាតិចិនវិញទើបប្រសើរ ។ខ្លះប្ដីខ្មែរប្រពន្ធចិន ខ្លះប្រពន្ធចិនប្ដីខ្មែរ គេនាំគ្នាជូនពរទាំងចិនទាំងខ្មែរ។តែកូនដែរកើតមកអាចចូលឆ្នាំបានទាំងពីរ(ខ្មែរ ចិន) តែកូនៗទាំងនោះភាគច្រើនមានលំអៀងទៅរកការចូលឆ្នាំចិនខ្លាំងជាងខ្មែរ ទោះជាដូច្នេះក្ដីគួរកូនៗទាំងអស់គិតថា គួរលំអៀងទៅខាងចូលឆ្នាំខ្មែរអោយបានច្រើនជាងការចូលឆ្នាំចិនវិញ ព្រោះទីនេះជាទឹកដីខ្មែរ ហើយកូនៗមានសញ្ជាតិជាខ្មែរទៀត ធ្វើយ៉ាងណាកុំអោយបាត់វប្បធម៌ខ្មែរនៅលើដីខ្មែរ ប្រយ័ត្នសៀមមើលងាយ
និយាយលេងចុះនិយាយលេងឡើង ក្នុងផ្ទះខ្ញុំកំពុងតែសែនដែរ តោះយើងនាំគ្នាចូលឆ្នាំទាំងចិនទាំងខ្មែរទាំងអស់គ្នាទៅ ហើយបើគ្រួសារដែលមានក្រុមគ្រួសារកាត់ច្រើនសាសន៍ ហើយជួបលំបាក ការខ្វះ ខាតថវិការផងនោះ សូមកុំចូលឆ្នាំអីដើម្បីកុំអោយឆាប់ចាស់ គឺត្រូវរងចាំចូលតែឆ្នាំសកលមួយបានហើយគឺតម្រូវគ្រប់សាសន៍តែម្ដង។
ចាំចូលឆ្នាំខ្មែរចាំខ្ញុំជូនពរ ទូរស័ព្ទខ្ញុំទទួលសារជូនពរពីមិត្តភក្ដិ ខ្ញុំតែងតែតបទៅវិញថា អរគុណ តែមិន បានជូនពរទេ គ្រាន់តែបញ្ជាក់ថា ខ្ញុំខ្មែរចាំដល់ចូលឆ្នាំខ្មែរចាំខ្ញុំជូនពរ ឥឡូវនេះ ទេវតាខ្មែរមិនទាន់ចុះទេដូច្នេះខ្ញុំមិនមានមហិទ្ធិរិទ្ធទេ។និយាយចុះនិយាយឡើងដល់ម៉ោងសែនល្មម។
Labels:
ព័ត៌មានផ្សេងៗ
0 comments:
Post a Comment
សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍
Other Recommended Posts: