Tuesday, February 16, 2010

លោកអនុប្រធានស្នាក់ការគយម្នាក់ស្រវឹងបើករថយន្តបុកគេ ហើយខ្លាំងទៀត

Share |
កោះសន្តិភាពលេខ6885 ថ្ងៃអង្គារទី16 ខែកុម្ភះឆ្នាំ2010
ខេត្តបាត់ដំបង:មន្រ្តីគយម្នាក់ដែលគេស្គាល់ថា ជាអនុប្រធានស្នាក់ការគយ ប្រចាំច្រកទ្វារ អន្តរជាតិ"ព្រំ" ខេត្តប៉ៃលិនបាន បើករថយន្តបុកម៉ូតូអ្នកជិះបញ្ចា្រសទិសគ្នាទាំងកំរោល ក្រោយពី មន្ត្រីគយនោះចេញពីផឹកស៊ីស្រវឹងឡើងទន់ខ្លួនហើយបើករថយន្ត។

មន្ត្រីនគរបាលចរាចរបាននិយាយថាឧប្បត្តិហេតុនោះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ខែកុម្ភះ នៅចំណុចផ្លូវលេខ៣ ខាងមុខទីបញ្ជាការប៉េអឹមខេត្ត ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។សាក្សីនិយាយថា មន្ត្រីគយនោះ បើករថយន្តបុកគេហើយ ប្រើសម្ដី​និងអត្តចរិតគួរអោយ ស្អប់ខ្ពើម បំផុត។ឧប្បត្តិហេតុនេះ បានធ្វើអោយអ្នកជិះម៉ូតូម្នាក់ក្នុងចំណោម៣នាក់រងរបួសធ្ងន់។ ជនរងគ្រោះនោះឈ្មោះ​ជួង សារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ របួសធ្ងន់និង២នាក់ទៀតរបួសស្រាល។ពួកគេជិះម៉ូតូម៉ាកហុងដា​ឌ្រីមស៊េរី២០០៤ពណ៌ខ្មៅ។ដោយឡែកមន្ត្រីគយប្រមឹកនោះត្រូវបានគេស្គាល់ថា ឈ្មោះមឿង សាវី​ជាអនុប្រធានស្នាក់ការគយប្រចាំច្រកទ្វារអន្តរជាតិ​'ព្រំ"ខេតប៉ៃលិន។បុរសនេះបើករថយន្តម៉ាក Izusu មួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 2A 2371។តាម ការបំភ្លឺពីសាក្សីថា មុនពេលកើតហេតុបន្តិច គេឃើញមន្រ្តីគយនោះបើករថយន្តក្នុងស្ថាន​ភាពស្រវឹង រេចង្កូតឆ្លងទ្រូងថ្នល់ទៅបុកអ្នកជិះម៉ូតូទាំងកំរោល ខណះពេលបើកបញ្ច្រសទិសគ្នា ។​សាក្សីបញ្ជាក់ថា ក្រោយពេលបុកម៉ូតូហើយលោកគយរូបនោះមិនឈប់រថយន្តទេ គឺគេព្យាយាមបើក​រត់បានប្រហែល៥០ម៉ែត្រ ទើបត្រូវប៉េអឹមស្ទាក់ជាប់ ហើយបុរសនោះ បានចុះពីរថយន្តទាំងស្រវឹងដើរ​ទ្រេតទ្រោតឡើងទន់ខ្លួនទៅហើយ ប៉ុន្តែទោះបីយ៉ាងណា បុរសប្រមឹកនោះបានប្រើសម្ដី និងធ្វើកាយវិ​ការគួរឱ្យស្អប់បំផុត។ បុរសដែលមានតួនាទី ជាអនុប្រធានស្នាក់ការគយច្រកទ្វារអន្តរជាតិ"ព្រំ"នេះបាន​ស្ដីបន្ទោស សម្ថកិច្ច និងរារាំងអ្នកកាសែតមិឱ្យថតរូបទៀតផងពេលព្រឹកឡើងដែលគេស្វាងពីស្រវឹង។​មន្រ្តីនគរបាលចរាចរខេត្តនិយាយថា មន្ត្រីគយនេះស្រវឹងខ្លាំងណាស់ពេលបើកបរយានយន្ត ហើយនៅកន្លែងកើតហេតុ យើងពិនិត្យឃើញស្នាមកង់រថយន្តបានឆ្លងទ្រូងថ្នល់ ជ្រុលទៅបុកអ្នកជិះម៉ូ​តូទាំងបំពានតែម្ដង។នៅកន្លែងកើតហេតុមន្រ្តគយរូបនេះ បានបន្ទោសសម្ថកិច្ចថា វាស់វែងមិនត្រឹមត្រូវដែលសម្ដីគំ​រោះគំរើយនេះបញ្ជាក់ថា ជននោះហាក់បីដូចជាបាត់បង់ការចងចាំដោយសារគាត់សេពគ្រឿងស្រវឹង​ភ្លេចខ្លួន។ ទោះជាយ៉ាងនេះក្ដី ក៏បានប្រាប់សម្ថកិច្ចថា គាត់ទើបតែចេញពីផឹកស៊ីក្នុងកម្មវិធីសម្ភោធផ្ទះ​សំណាក់គេ។៚

0 comments:

Post a Comment

សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍

Blog Archive

ពាក់ព័ន្ធនីតិវិធីគយ

HS of United States