រាជធានីភ្នំពេញ ៖ ស្ដ្រី២នាក់ដែលគេ ដឹងថា ជាភរិយាមន្ដ្រីគយបានរងគ្រោះដោយ ចោរ២នាក់ភ្ជង់ប្លន់យកគ្រឿងអលង្ការ លុយ និងទូរស័ព្ទដែលសរុបទាំង២នាក់អស់ចំនួន ជាង៤ពាន់ដុល្លារដោយសុវត្ថិភាពនៅវេលា ម៉ោងជាង៣រសៀល ថ្ងៃទី១២ កក្កដា ខណៈ មេឃកំពុងធ្លាក់ភ្លៀងមួយមេយ៉ាងធំ ។តាមប្រភពព័ត៌មានបានឱ្យដឹងថា អំពីប្លន់ នេះបានកើតឡើងនៅហាងកាត់ដេរមួយ លេខ៩DE0 ផ្លូវ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា (ក្រោយមន្ទីរពេទ្យសើស្បែក) ដែលបង្កឡើងដោយជន២នាក់ជិះម៉ូតូមិន ស្គាល់ម៉ាក ។ ស្ដ្រីទាំង២នាក់ដែលត្រូវចោរ ប្លន់នោះ ម្នាក់ឈ្មោះនាង សុគន្ធា អាយុ៤៣ ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន និងម្នាក់ទៀតឈ្មោះចៅ ចាន់ ណា អាយុ៤៥ឆ្នាំ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានថា ស្ដ្រីទាំង២នាក់ បានធ្វើដំណើរដោយរថយន្ដទៅផ្សារទួល ទំពូង ហើយពេលចេញពីផ្សារទួលទំពូង បាន ធ្វើដំណើរទៅហាងកាត់ដេរដែលជាកន្លែង មានអំពើប្លន់នោះ ។ គ្រឿងអលង្ការដែល ចោរ២នាក់ភ្ជង់ប្លន់នោះមានក្រវិល, កងដៃ, ចិញ្ចៀន, ខ្សែ.ក សុទ្ធតែដាំត្បូងពេជ្រមាន តំលៃ ព្រមទាំងកាបូបលុយ និងទូរស័ព្ទ ។ស្ដ្រីឈ្មោះចៅ ចាន់ណា បានរងរបួស ដោយត្រូវចោរវាយមួយស្នាប់កាំភ្លើងបែក ក្បាលខាងស្ដាំហូរឈាម ។ អំពើប្លន់នេះទំនង ជាពួកចោរតាមប្លន់ដោយស្ដ្រីទាំង២នាក់មិនដឹងខ្លួន ។ ការពាក់គ្រឿងអលង្ការចិញ្ចែង ចិញ្ចាចលំអដោយត្បូងពេជ្រដូចពាក់ផ្ដាំចោរ ហើយ ៕អផ្សុកចេះតែវាយលេង(ប្រភពកោះសន្តិភាព
0 comments:
Post a Comment
សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍
Other Recommended Posts: