Monday, July 19, 2010

មាន​មនុស្ស​ម្នាក់​អះ​អាង​ថា​ខ្លួន​ធ្វើ​ការ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​អាច​រត់​ការ​ផ្លាស់​ប្ដូរ​ ផ្ទេរ​ភារ​កិច្ច​ នៅ​ក្នុង​ក្រសួង​​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​

Share |
កាល​ពី​ជិត​ចុង​ខែ​ឧសភា​ ឆ្នាំ​ ២០១០​ មាន​មនុស្ស​ម្នាក់​រាង​ខ្ពស់​ មាឌ​ដំបង​ សម្បុរ​ ខ្មៅ​
 អាយុ​៤០​ឆ្នាំ​ក្រាស់​បាន​ទូរ​ស័ព្ទ​មក​​ខ្ញុំ​ហើយ​ប្រាប់​ថាៈ​គាត់​ឈ្មោះ ​​ចំណាន​ ​ធ្វើ​ការ​នៅ
​ក្រសួង​​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ជា​ ជំនួយ​ការ​ ឯកឧត្តម​ អូន ព័ន្ធមុនីរ័ត្ន​     ដោយ​ប្រើ​

ទូរស័ព្ទ​លេខ​ 016 509 556​ ។​      ​គាត់​​ប្រាប់​ ថា​ គាត់​អាច​រត់​ការ​ ផ្ទេរ​ភារៈ​កិច្ច​ ផ្លាស់​​ប្ដូរ​
​​កន្លែង​​ធ្វើ​ការ​បាន​ហើយ​ពេល​នេះ​ក្រសួង​កំពុង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ តម្លើង​ឋានៈ​..​.​។​ដោយ
គិត​ថា​ ខ្ញុំ​ធ្វើ​ការ​យូរ​ហើយ​ប្រហែល​ជាង​២០ឆ្នាំ​ហើយ​នោះ​ក្រែង​​លោ​ក្រសួង​តម្លើ​ឋានៈ​
ខាង​អ្នក​ធ្វើ​ការ​នៅ​ក្រសួង​គេ​ដឹង​មុន​ទើប​មក​រក​យើង​ហើយ​ខ្ញុំ​ក៏​​កត់​ឈ្មោះ​និង​​អត្ត​លេខ​
​អោយ​ទៅ​គាត់​ខាង​លើ​ទៅ​។​​ប្រហែល​ជា​មួយ​អាទិត្យ​ក្រោយ​មក​គាត់​(ចំណាន)​ប្រាប់​ថា​
ឈ្មោះ​ហ្នឹង​  គេ​ឯក​ភាព​ហើយ​​គ្រីស​រួច​។​ក្រោយ​មក​ទៀត​គាត់​បាន​យក​បញ្ជី​ឈ្មោះ​​នៅ​
ក្នុង​ប្រកាសរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែលមានរាយឈ្មោះចំនួន៥នាក់   (ជាឯក
សារថតចម្លងស-ខ្មៅ)  ដែលគ្រីសហើយនោះមកអោយមើលហើយក៏យកទៅវិញ   ។
ក្រោយមកទៀត   គាត់បានយក​បញ្ជីឈ្មោះជាប្រកាសរបស់ក្រសួងដែលមានចុះហត្ថ
លេខារបស់លោកឧបនាយករដ្ឋមន្ត្រីគាតឈន់​តែមិនទាន់មានចុះលេខរដ្ឋបាល    និង​
កាលបរិច្ឆេទទេ  ដោយគាត់ប្រាប់ថា៖បានជាមិនទាន់ចុះ​លេខ​និង​កាលបរិច្ឆេទដោយ
សារក្រសួងមិនទាន់មានពេលប្រជុំ ទាល់តែរៀបប្រជុំទើបចុះលេខ    និង​កាល​បរិច្ឆទ
រួចទម្លាក់ទៅនាយកដ្ឋានតែម្ដង។ការសន្យាចេះតែរំលងមួយថ្ងៃទៅមួយថ្ងៃមួយអា​ទិត្យ
​ទៅមួយអាទិត្យ ។មិនត្រឹមតែប៉ុណ្ណោះគាត់ប្រាប់ថា៖     ឯកឧត្ដមអញ្ជើញ​ទៅព្រះវិហារ
អោយជួយ​វិ​ភាគទានផង។​បញ្ហានេះក៏មាន​បងស្រីម្នាក់ហៅទូរស័ព្ទមកខ្ញុំដោយប្រាប់ថា៖
គាត់ធ្វើការនៅខុទ្ទកាល័យក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈ្មោះស៊ីថា (ស្ដាប់ដំបូងដូចជា
ឈ្មោះ ស៊ី ថានឬស៊ីថាញ)តែគាត់​ប្រើទូរស័ព្ទសាធារៈដោយប្រាប់ថា​​​​     ឯកឧត្ដមរដ្ឋមន្ត្រី
 ស៊ីញ៉េរួចហើយ សុំទូរទាត់គ្រប់ចំនួន      ​ហើយ​​ព្រមទាំងអរគុណចំពោះប្រាក់ដែលបាន
ឧបត្ថម្ភទៅព្រះវិហារផង។ដោយមានការសង្ស័យនោះពេលដែលហៅទូរស័ព្ទមកខ្ញុំ
របស់ឈ្មោះចំណាន និង បងស្រី ស៊ីថានោះខ្ញុំក៏បានថតសំលេងបានមួយចំនួន(ពេល
ខ្លះក៏មិន បានថតដែរ)។ក្រោយមកទៀតនៅថ្ងៃមួយប្រហែលជាចុងខែមិថុនា២០១០
ឈ្មោះចំណានបានយកប្រកាសថត​ចម្លងជា Colorមានចុះលេខ១៤៣សហវ.ប្រ.ក.ប
តែលេខនេះដូចជាមានកែទៅជាលេខ១៤៧ចុះថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១០តែគាត់
ប្រាប់ថា៖អោយមិនបានទេឯកសារនេះ។ ចាប់តាំងពីថ្ងៃទី ០៥ ខែ កក្កដាឆ្នាំ២០១០
មកទូរស័ព្ទ លេខ 016 509 556​ ដែលឈ្មោះចំណានតែតែងប្រើដើម្បីទាក់ទងមកខ្ញុំ  
នោះ​ត្រូវបានបិទរហូត។ពេលដែលខ្ញុំសួរគេចង់ឆែកលេខនៅក្រុមហ៊ុនដើម្បី​រក
អាស័យដ្ឋាន ម្ចាស់​ទូរស័ព្ទនោះគេថាទាល់តែមានពាក្យបណ្ដឹងទៅនគរបាល
យុត្តិធម៌​ទើបខាងនគរបាល យុត្តិធម៌អាចឆែកលេខនេះបាន។ ពេលនេះខ្ញុំសួរបុគ្គ
លិកខ្លះៗ នៅក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុមិន​ដែល​បានជួបសោះហើយខ្ញុំ
ប្រហែលជាចុះផ្សាយតាមកាសែតដើម្បីសួររកម្ចាស់ទូរស័ព្ទខាងលើនេះដែរដូច្នេះ
បើមានបងប្អូនណាស្គាល់ម្ចាស់សូមផ្ដល់ដំណឹងខ្ញុំតាម Post comment ផង។
ចំពោះការថតសម្លេងតាមទូរស័ព្ទនោះខ្ញុំនឹងធ្វើប្រកាសនៅពេលក្រោយឆាប់ៗនេះ។
ខាងក្រោមនេះជាប្រកាសថតចម្លង ស-ខ្មៅដែលឈ្មោះចំណានប្រគល់អោយខ្ញុំ


0 comments:

Post a Comment

សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍

Blog Archive

ពាក់ព័ន្ធនីតិវិធីគយ

HS of United States