Wednesday, September 8, 2010

លទ្ធផល​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១០

Share |
សង្ខេប៖​នៅ​ថ្ងៃ​ទី​៧​ខែ​ក​ញ្ញា​ឆ្នាំ​២០១០អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១០​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​ប៉ែន ស៊ីម៉ន​។

ចំណូល​ខែ​សីហា​ឆ្នាំ​២០១០=២៣៣,៦​ពាន់​លាន​រៀល​កើន​០,២​ភាគ​រយ​ធៀប​ខែ​សីហា​ឆ្នាំ២០០៩​និង​លើស​ផែន​ការ​ប្រហែល​៧​ភាគ​រយ​។​ការ​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​៖​
១-​ផ្សព្វ​ផ្សាយ​ដល់​មន្រ្តី​គយ​នូវ​ខ្លឹម​សារ​លិខិត​ខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ;
២-ពង្រឹងការងារគ្រប់គ្រងមន្រ្តីរាជការគយដោយជំរុញការងារស្រាវជ្រាវបូកសរុប; វាយតម្លៃភាពអសកម្មនៅតាមអង្គភាពនីមួយៗ;
៣-រៀបចំនីតិវិធីទំនាក់ទំនងជាមួយស្ថាប័នតុលាការ;
៤-ជំរុញអោយដំណើរការអង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ;
៥-ពង្រឹងប្រសិទ្ធភាពម៉ាស៊ីនស្គែន;
៦-ពង្រឹងការងារកំណត់តម្លៃគិតពន្ធគយ;
៧-ត្រៀមរៀបចំឯកសារ និងប្រមូលបញ្ហាដែលផ្នែកឯកជនព្រួយបារម្ភ;
៨-ជំរុញប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មប្រេងនិង
៩-បញ្ហាផ្សេងៗ ការពិនិត្យលទ្ធភាពកែសម្រួលគោលនយោបាយសារពើពន្ធ ពង្រឹងសវនកម្មមូល ដ្ឋាន កែសម្រួលបែបបទគយ ពង្រីកខ្លួននូវប្រព័ន្ធASYCUDAនិងគ្រប់គ្រងហានិភ័យ ក្រៅអង្គភាពគយ។

0 comments:

Post a Comment

សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍

Blog Archive

ពាក់ព័ន្ធនីតិវិធីគយ

HS of United States