Sunday, November 14, 2010

គយ​ផែ​អ​ន្ដរ​ជាតិ​ខេ​ត្ដ​ព្រះ​សីហ​នុ​មិន​ទទួលទាន​លុយ​រាយ​ទេ​ ​ហូប​បាន​តែ​លុយ​ដុំៗ​

Share |
កាសែតនគរវត្ត ថ្ងៃ ៣-១១-២០១០ ប្រភព

ខេ​ត្ដ​ព្រះ​សីហ​នុ​៖ អំពើ​ពុក​រលួយ​របស់​ ​ស្ថា​ប័​ន​គយ​នៅ​កំពង់​ផែ​អ​ន្ដរ​ជាតិ​ ​ខេ​ត្ដ​ ​ព្រះ​សីហ​នុ​ ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ​កំពុង​ ​កើត​មាន​ជា​អ​ន្លើ​ៗ ដោយ​គេ​ឃុ​ប​ឃិ​ត​ ​គ្នា​ជាមួយ​អ្នក​រត់​ការ​នាំ​ទំនិញ​ចេញ​ចូល​ ​ក្នុង​កំពង់​ផែ​​។ គេ​សង្ស័យ​ទៀត​ថា​ ​អ្នក​ ​រត់​ការ​ទាំង​នោះ​ជញ្ជូន​លុយ​យក​ទៅ​ឱ្យ​ដល់​ផ្ទះ​ ​ឬ​កន្លែង​ស្នា​ក់​នៅ​របស់​លោក​ ​គយ​តែ​ម្ដង​ ​។ នៅ​កន្លែង​ធ្វើ​ការ​ ​ទី​តាំង​ច្រក​ចេញ​ ​ចូល​តែ​មួយ​របស់​កំពង់​ផែ​អ​ន្ដរ​ជាតិ​ខេ​ត្ដ​ ​ព្រះ​សីហ​នុ​ ​គេ​សង្កេត​ឃើញ​ថា​ ​តួ​អង្គ​ ​ម​ន្ដ្រី​គយ​ម្នា​ក់ៗ​ ​ដែល​មាន​តួ​នាទី​នៅ​ ​ទី​នោះ​ ​តែង​តែ​ធ្វើ​ខ្លួន​ល្អ​ណាស់​ ​។ ដោយ​ ​ពុំ​មាន​លុយ​ក្រោម​តុ​ ​ឬ​លើ​តុ​ ​ដូច​ពី​ ​កាល​មុន​ទៀត​ទេ​ ​គេ​ដឹង​ចិ​ត្ដ​គ្នា​ជាមួយ​ ​អ្នក​រត់​ការ​ប្រមូល​លុយ​ធំៗ​តែ​ម្ដង​។ អ្នក​រត់​ការ​នាំ​ទំនិញ​ដែល​មិន​សូវ​មាន​បក្ខ​ពួក​ ​និង​មិន​ចេះ​ច្របាច់​ដៃ​ជើង​ធ្វើ​ ​សរសៃ​ឱ្យ​លោក​គយ​បាន​ខ្សឹប​ប្រាប់​នគរ​វ​ត្ដ​ ​ថា​គយ​សម័យ​ ​២០១០ នេះ​ ​មិន​សូវ​ចេះ​ស៊ី​ ​លុយ​កំ​ប៉ិច​កំប៉ុក​ទេ​ ​គឺ​គេ​ស៊ី​លុយ​ម៉ឺ​នៗ​ ​ដុល្លារ​តែ​ម្ដង​ ​ហើយ​ការ​ស៊ី​នោះ​ ​ទាល់តែ​ត្រូវ​រ៉ូ​វ​គ្នា​ជាមួយ​អ្នក​រត់​ការ​ ​ដោយ​ពេល​ ​ខ្លះ​គេ​នាំ​គ្នា​ក្លែង​មុខ​ទំនិញ​ ​ដើម្បី​បង់​ពន្ធ​ ​ចូល​រដ្ឋ​តិច​តួច​ ​។ ឧទាហរណ៍​ដូច​ជា​ ​ទំនិញ​ក្នុង​កុង​តឺ​ន័​រ​ ​ជា​ទំនិញ​អេ​ឡិច​ត្រូ​និក​ ​គេ​ដាក់​ថា​ជា​ទំនិញ​តុក្កតា​ក្មេង​លេង​ ​ឬ​មួយ​ ​គេ​បំពេញ​សំណុំ​បែប​បទ​ទំនិញ​នាំ​ចូល​នោះ​ ​ឱ្យ​ស្រប​ ​តាម​ទំនិញ​ពិត​ប្រាកដ​ដែ​រ​។​ ​ប៉ុន្ដែ​ ក្រដាស​ស្នាម​នោះ​ ​ទុក​មិន​ទាន់​វាយ​ត្រា​ ​សម្រេច​ទេ​ ​ដោយ​ព្រ​លែង​ទំនិញ​ក្នុង​កុង​តឺ​ន័​រ​ ​ឱ្យ​រថ​យ​ន្ដ​ដឹក​ចេញ​ទៅ​មុន​សិន​ ​ប្រសិនបើ​ ​មាន​គយ​ចល័ត​ ​ឬ​ស្ថា​ប័​ន​ប៉ូលិស​សេដ្ឋ​ ​កិច្ច​ស្ទាក់​ចាប់​ ​ឬ​ឆែកឆេរ​តាម​ផ្លូវ​ ​គេ​ ​ប្រាប់​អ្នក​បើក​បរ​រថ​យ​ន្ដ​ឱ្យ​ឆ្លើយ​ប្រាប់​ថា​ ​សំបុត្រ​ពន្ធ​នៅ​គេ​កាន់​មក​តាម​ក្រោយ​ ​។ ពេល​នោះ​អ្នក​បើក​បរ​រថ​យ​ន្ដ​ទូរស័ព្ទ​មក​ ​ប្រាប់​អ្នក​រត់​ការ​, អ្នក​រត់​ការ​ក៏​ទូរស័ព្ទ​ ​ប្រាប់​លោក​គយ​ថា​ ​មាន​គេ​ស្ទាក់​តាម​ ​ផ្លូវ​ហើយ​ ​ភ្លាម​នោះ​លោក​គយ​វាយ​ត្រា​ ​លាន់​ផាំង​ហុច​ឱ្យ​អ្នក​រត់​ការ​បើក​រថ​យ​ន្ដ​ ​យក​ក្រដាស​ពន្ធ​ទៅ​ដល់​ភ្លាម​ដែរ​ ​។ តែ​ ​បើ​គ្មាន​សមត្ថ​កិច្ច​ណា​គេ​រំខាន​រថ​យ​ន្ដ​ ​កុង​តឺ​ន័​រ​ទំនិញ​នោះ​ទេ​ ​ទំនិញ​មួយ​កុង​តឺ​ន័​រ​ ​នេះ​ ​គេ​នាំ​គ្នា​ស៊ី​ដាច់​ ​ដោយ​មិន​ចាំបាច់​ ​បង់​ពន្ធ​អ្វី​ទាំង​អស់​ ​។ ថ្វី​ត្បិត​តែ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​ ​រលួយ​ត្រូវ​បាន​បង្កើត​ហើយ​ក៏​ពិត​មែន​ ​ប៉ុន្ដែ​ហាក់​បីដូច​ជា​ ​មិន​សូវ​ស៊ី​ជម្រៅ​ ​ចំពោះ​កិច្ច​ការងារ​របស់​ស្ថា​ប័​ន​គយ​នៅ​ ​កំពង់​ផែ​អ​ន្ដរ​ជាតិ​ប៉ុន្មាន​ទេ​។ ព័ត៌មាន​នេះ​គ្រាន់​តែ​ជា​ជ្រុង​តូច​មួយ​ ​នៃ​អំពើ​ពុក​រលួយ​របស់​ស្ថា​ប័​ន​គយ​នៅ​ ​កំពង់​ផែ​អ​ន្ដរ​ជាតិ​ខេ​ត្ដ​ព្រះ​សីហ​នុ​តែ​ ​ប៉ុណ្ណោះ​ ​នគរ​វ​ត្ដ​នឹង​ប​ន្ដ​ជម្រាប​ជូន​ដល់​ ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​លេខ​ក្រោយ​ទៀ​ត​៕



0 comments:

Post a Comment

សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍

Blog Archive

ពាក់ព័ន្ធនីតិវិធីគយ

HS of United States