Saturday, November 20, 2010

ស្នា​ក់​ការ​គយ​ចល័ត​ត្រូវ​រថ​យ​ន្ដ​ស្ទុះ​ចូល​បណ្ដាល​ឱ្យ​គាប​មនុស្ស​ម្នាក់​ស្លាប់​ ​និង​៣នាក់​របួស​ធ្ងន់​

Share |
ប្រភពកាសែតនគរវត្តដោយ ហុក​ លី ថ្ងែទី ១៨​ -១១-២០១០



ខេ​ត្ដ​កំពត​៖ ឧប្បត្ដិ​ហេតុ​​គ្រោះ​​ថ្នាក់​​ចរាចរ​​មួយ​​ធ្វើ​​ឱ្យ​​មាន​​ការ​​ភ្ញាក់​​ផ្អើល​​បណ្ដាល​​មក​​ពី​រ​ថយ​ន្ដ​​ជ្រុល​​ចង្កូត​​បុ​ក​​ទី​​ ​ស្នា​ក់​​ការ​គយ​ចល័ត​ធ្វើ​ឱ្យ​បុរស​ម្នាក់​ ​ដែល​កំពុង​ដេក​លក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ​និង​មនុស្ស​៣នាក់​ទៀត​រង​របួស​ធ្ងន់​ ​និង​ផ្ទះ​២ខ្នង​ដំបូល​ស​ង្ក័​សី​ ​ដែល​ជា​ស្នា​ក់​ការ​របស់​គយ​ត្រូវ​ខ្ទេ​ច​។

ហេតុ​​ការ​ណ៍​​គួរ​​ឱ្យ​​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥:៣០នាទី​ ​ល្ងាច​ថ្ងៃ​ទី​ ​១៧ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១០ នៅ​ត្រង់​ចំណុច​ ​ស្ពាន​ព្រែក​រំដួល​តាម​ប​ណ្ដោ​យ​ ​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​នៅ​គីឡូម៉ែត្រ​លេខ​ ​១២ ឃុំ​កោះ​តូច​ ​ស្រុក​ទឹក​ឈូ​ ​ខេ​ត្ដ​កំពត​ ​ខ​ណៈ​ដែល​កំពុង​មាន​ភ្លៀង​ធ្លា​ក់​។
លោក​ស៊ូ​ ​វ​ណ្ណា​ត​ ​ប៉ូលិស​ចរាចរ​ខេ​ត្ដ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​រថ​យ​ន្ដ​បង្ក​គ្រោះ​ថ្នាក់​ដែល​បើក​ជ្រុល​ចង្កូត​ចូល​ស្នា​ក់​ការ​ ​គយ​ចល័ត​នោះ​ជា​រថ​យ​ន្ដ​កូ​រ៉េ​ ​ទម្ងន់​៥តោន​ ​ពណ៌​ខៀវ​ខ្ចី (ត្រួយ​ចេក ) ពាក់​ស្លាក​លេខ​ខេ​ត្ដ​កោះកុង​ ​៣A ០១៦៩ អ្នក​បើក​បរ​ ​ពេល​កើត​ហេតុ​រត់​គេច​ខ្លួន​បា​ត់​។
លោក​ស៊ូ​ ​វ​ណ្ណា​ត​ ​បាន​ប​ន្ដ​ឱ្យ​ដឹង​ថា​ ​ចំពោះ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ឈ្មោះ​ ​ពេជ្រ​ ​សា​រិ​ទ្ធ​ ​ភេទ​ប្រុស​ ​អាយុ​២៤ឆ្នាំ​ ​រស់​នៅ​ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច​ ​ស្រុក​ទឹក​ឈូ​ ​ខេ​ត្ដ​កំពត​ ​ខ​ណៈ​កំពុង​ដេក​លក់​ ​ក្នុង​ស្នា​ក់​ការ​គ​យ​។​ ​ចំណែក​៣នាក់​ទៀត​ ​រង​របួស​ធ្ងន់​មាន​ឈ្មោះ​១-យិ​ន​ ​ម៉ៅ​ ​ភេទ​ប្រុស​ ​អាយុ​២៥ឆ្នាំ​ ​រស់​នៅ​ភូមិ​ ​ដើម​ពោធិ៍​ ​ឃុំ​ចំប៉ី​ ​ស្រុក​អង្គរ​ជ័យ​ ​ខេ​ត្ដ​កំពត​ជា​ប៉ូលិស​ដេក​យាម​នៅ​ទី​នោះ​។​ ​២-ឈ្មោះ​យូ​ ​រតនា​ ​ភេទ​ប្រុស​ ​អាយុ​២៣ ឆ្នាំ​ ​រស់​នៅ​ភូមិ​ទន្លេបាទី​ ​ឃុំ​ក្រាំង​ថ្នល់​ ​ ​ស្រុក​ទន្លេបាទី​ ​ជាម​ន្ដ្រី​ទាហាន​ដេក​យាម​ចាំ​ស្នា​ក់​ការ​គ​យ​។​ ​៣-ឈ្មោះ​ត្រា​ន​ ​ក​ ​ភេទ​ប្រុស​ ​អាយុ​២៣ឆ្នាំ​ ​រស់​នៅ​ភូមិ​គីឡូ​ ​១២ឃុំ​កោះ​តូច​ជា​ទាហាន​ប្រចាំ​ការ​នៅ​ស្នា​ក់​ការ​គ​យ​។
លោក​ស៊ឹង​ ​លី​ជី​ន​ ​ប្រធាន​តម្រួត​បទ​បញ្ជា​ស្នង​ការ​នគរបាល​ខេ​ត្ដ​កំពត​ ​បាន​និយាយ​ប្រាប់​ហេ​តា​ុករ​ណ៍​ឱ្យ​ដឹង​ថា​ ​ខ​ណៈ​រថ​យ​ន្ដ​កម្លាំង​តម្រួត​បទ​បញ្ជា​ដើរ​ល្បាត​ពេល​ជិត​ភ្លឺ​ក៏​ប្រទះ​ឃើញ​រថ​យ​ន្ដ​៥តោន​មួយ​គ្រឿង​បាន​ជ្រុល​ចង្កូត​ខុស​ ​ផ្លូវ​ចូល​ទៅ​បុក​ស្នា​ក់​ការ​គយ​ចល័ត​ ​បណ្ដាល​ឱ្យ​ខ្ទេច​ផ្ទះ​ចំនួន​២ខ្ន​ង​។​ ​បើ​តាម​ការ​ស​ន្និ​ដ្ឋា​ និង​ស្លាកស្នាម​នៅ​កន្លែង​ ​កើត​ហេតុ​រថ​យ​ន្ដ​បើក​បរ​ក្នុង​ល្បឿន​លឿន​ ​ជួន​ពេល​មាន​ភ្លៀង​ធ្លាក់​ផ្លូវ​រអិល​ ​និង​ចំណុច​ស្ពាន​ព្រែក​រលួស​ ​ស្ថាន​ភាព​ ​ផ្លូវ​កោង​ខ្លាំង​ទើប​បណ្ដាល​ឱ្យ​អ្នក​បើក​បរ​រថ​យ​ន្ដ​រេ​ចង្កូត​ជាន់​ហ្វ្រាំ​ង​មិន​ស៊ី​ខុស​ផ្លូវ​ ​សំដៅ​ចំ​ស្នា​ក់​ការ​គយ​បណ្ដាល​ឱ្យ​ធ្លាយ​ ​ពី​មុខ​ទៅ​ក្រោយ​ចំពាក់​ក​ណ្ដា​ល​។
ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ឈ្មោះ​ពេជ្រ​ ​សា​រិ​ទ្ធ​ ​ដែល​ត្រូវ​រថ​យ​ន្ដ​បុក​ស្លាប់​នោះ​ ​ជា​ប្រជា​ពលរដ្ឋ​ ​ជា​រៀង​រាល់​ថ្ងៃ​តែង​តែម​ក​ដេក​លេង​ជាមួយ​មិ​ត្ដ​ភ​ក្ដិ​នៅ​ស្នា​ក់​ការ​គយ​នេះ​ ​ប៉ុន្ដែ​គួរ​ឱ្យ​អាណិត​ណាស់​ ​ត្រូវ​រថ​យ​ន្ដ​បុក​ស្លា​ប់​។​ ​ប្រភព​ពី​ប៉ូលិស​ ​បាន​ប​ន្ដ​ប្រាប់​ឱ្យ​ដឹង​ថា​ ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នេះ​ ​ចំពោះ​រថ​យ​ន្ដ​បង្ក​ត្រូវ​ប៉ូលិស​រឹប​អូស​យក​មក​រក្សា​ទុក​នៅ​ស្នង​ ​ ​ការ​នគរបាល​ខេ​ត្ដ​កំ​ព​ត​។​ ​ចំណែក​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ត្រូវ​សាច់​ញាតិ​ ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​។​ ​ចំណែក​ ​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​ ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​ដើម្បី​យក​មក​ដោះ​ស្រាយ​តាម​ច្បា​ប់​។​ ​ចំពោះ​រថ​យ​ន្ដ​មាន​ ​ស្លាក​លេខ​ស្រាប់​ ​និង​ស្រាវជ្រាវ​តាម​ ​អ​សយ​ដ្ឋា​ន​ដើម្បី​ឱ្យ​ម្ចាស់​ចូល​ខ្លួន​មក​ ​ដោះ​ស្រាយ​ចំពោះ​ការ​ខូច​ខាត​ទាំង​ស្រុ​ង​។
គួរ​បញ្ជាក់​បន្ថែម​ថា​ ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នោះ​ ​ម៉ូ​តូ​ចំនួន​២គ្រឿង​ម៉ា​ក​ហុង​ដា​សេ​១២៥ ឆ្នាំ​២០១០ និង​ហុង​ដា​ ​គុ​ប​ជ្រុង​៧០ ត្រូវ​រថ​យ​ន្ដ​កិន​ខ្ទេ​ច​។​ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​បង្គោល​ភ្លើ​ង​រដ្ឋ​ដ៏​ធំ​ ​និង​ស​ម្ភា​រៈ​ជា​ច្រើន​នៅ​ក្នុង​ស្នា​ក់​ការ​គយ​ត្រូវ​ខ្ទេច​ ​នេះ​ជា​សំណាង​ល្អ​ដែល​ ​ម​ន្ដ្រី​គយ​ចល័ត​នៅ​យប់​កើត​ហេតុ​មិន​បាន​ដេក​នៅ​ក្នុង​ស្នា​ក់​កា​រ​។​ ​ប៉ុន្ដែ​បើ​តាម​ការ​កត់​សម្គាល់​របស់​ប្រជា​ពលរដ្ឋ​ ​និង​ម​ន្ដ្រី​រាជ​ការ​ថា​ ​គ្រោះ​ថ្នាក់​ចរាចរ​ ​ចំណុច​ស្ពាន​ព្រែក​រំដួល​ជា​ចំណុច​ផ្លូវ​កោង​ខ្លាំង​ ​ច្រើន​បណ្ដាល​ឱ្យ​គ្រោះ​ថ្នាក់​ជា​ញឹ​ក​ញាប់​ណាស់​ ​បើ​និយាយ​ឱ្យ​ចំ​ ​គឺ​ជើងកប​ ​ព្រោះ​ឱ្យ​តែ​រថ​យ​ន្ដ​បើក​លឿន​ ​ប​ន្ដិ​ចម​ក​ដល់​ចំណុច​កើត​ហេតុ​ដូច​ជា​ ​មាន​អ្វី​ទាញ​ចង្កូត​ឱ្យ​ខុស​ផ្លូ​វ​។​ ​សូ​ម្បី​តែ​ ​ម៉ូ​តូ​ក៏​បើក​បុក​គល់​ស្ពាន​ស្លាប់​ថ្មី​ៗនេះ​ដែ​រ​។





0 comments:

Post a Comment

សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍

Blog Archive

ពាក់ព័ន្ធនីតិវិធីគយ

HS of United States