Thursday, October 20, 2011

មន្ត្រី​​គយ​ខេត្តពោធិ៍សាត់​​ម្នាក់​​​​ចាប់​ម៉ូតូ​​​អត់ពន្ធ​​​​​តាមផ្លូវ​ ​​យកលុយ​​​​​​៣០០​ដុល្លារ ​​​ហើយទះ​កំផ្លៀង​​​ និង​ច្របាច់​​​​កគេទៀត​

Share |
ខេត្ត​ពោធិ៍សាត់​​​​ ៖ ​​​​មន្ត្រីគយ​​ខេត្តពោធិ៍​សាត់​​ម្នាក់ឈ្មោះ​​​ជា ស៊ី​ណុល ​​ដែលល្បី​ខាង​​​​​លប​កាក់​យក​​ម៉ូតូអត់​​​​ពន្ធ តាមផ្លូវ​​​​​​សាធារណៈ​​ និង​ជំរិត​ទារ​ប្រាក់​យ៉ាង​ត្រជាក់​​​​​ចូល​ហោប៉ៅ​​​ខ្លួន​ឯងនោះ ឥឡូវ​​​​នេះ​បានត្រូវប្រជាពលរដ្ឋ​​​​​ប្តឹង​ចោទ​ប្រកាន់​​​​​ពី​បទ​ប្រើប្រាស់​​​​អំពើ​ហិង្សា​​​​ដោយ​ចេតនា​។
លោក​វរសេនីយ៍​​​ត្រីម៉ូ ​លីដា ​នាយការិយា​ល័យ​​​​នគរ​បានព្រហ្មទណ្ឌ​កម្រិត​​ស្រាលនៃ​​​​ស្នងការ​ដ្ឋាន​​នគរបាល​​ខេត្តពោធិ៍សាត់​ ឱ្យ​ដឹង​ថា ​​កាលពីថ្ងៃទី​​​​​១៥ ​​តុលា ២០១១ ​​លោក​បាន​​​ទទួលពាក្យ​​បណ្តឹង​​​​មួយពី​ប្រជាពលរដ្ឋ​​ឈ្មោះ​សួន ​​ឃុន្នី ​​​ភេទប្រុស ​មានទី​លំនៅ​ឃុំ​ស្រែ​ស្តុក​ ស្រុក​​កណ្តៀង​ ដោយបានចោទប្រកាន់​​​​​​ឈ្មោះ​​​ជា ស៊ី​​​ណុល ភេទប្រុស ជា​មន្ត្រី​​​សា​ខា​​គយ និង​​រដ្ឋា​ករ​ខេត្ត​​​ពោធិ៍សាត់​ថា បានចាប់​ម៉ូតូូ​​​​អត់ពន្ធ ​​ជំរិត​ទារ​​លុយ​អស់​​​ចំនួន​៣០០ដុល្លារ ​​ហើយថែមទាំង​​ច្របាច់​​.ក និង​​ទះ​កំផ្លៀង​​​​​៣-៤​ដៃ​​ទៅលើ​​​​ជន​រងគ្រោះ​ថែមទៀត​ផង​។
ក្នុង​ពាក្យ​​បណ្តឹង​​​​របស់​ជនរងគ្រោះ​​​បានរៀប​រាប់​​​ថា ​​កាលពីថ្ងៃទី​​​១៥ តុលា ២០១១ ​វេលា​ម៉ោង​​​​​​៨​និង​​​៣០នាទីព្រឹក ខ្លួនបានជិះម៉ូតូម៉ាក​​ឃ្លិច ទៅ​​​​ឈប់​នៅខាង​មុខ​​​តូបកាត់សក់ ​ម្តុំ​ផ្សារ​​ចាស់ ភូមិ​​​​ពាលញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់​ ។ ពេលខ្លួនកំពុង​​​​អង្គុយ​លើ​​​​ម៉ូតូ​​​រង់​​ចាំ​​​កាត់​សក់​​​នោះ ស្រាប់តែ​​​ឈ្មោះជា​​​ ស៊ីណុល ​ពាក់អាវ​យឺត ពណ៌​ស​ ​បើក​រថយន្ត​​ឡិចស៊ីស​​​​កូន​កាត់​ពណ៌ស ​​ពាក់​ស្លាកលេខ ​ភ្នំពេញ 2P-3781 មក​ឈប់​ក្បែរ​​​​​ ហើយ​ចុះ​​​មក​សួរ​ថា ​ម៉ូតូនេះ​មាន​ពន្ធ ឬ​​​​អត់? ​ខ្លួន​បាន​​ឆ្លើយ​​​​​ថា អត់​​​​​ទាន់​​​មាន​ទេ ​​រួច​ហើយ​រូបគេ​​​ក៏​​បណ្តើរ​ម៉ូតូ​ចេញ​ ស្រាប់តែ​​ឈ្មោះ​ជា ស៊ីណុល ​មក​​ចាប់​ដៃ​​ម៉ូតូផ្តួល​​​​​​ហើយ​ក្របួច.ក​អាវ​ជាប់ទះកំផ្លៀង​​៣-​­៤​ដៃ ​និង​ថែម​ទាំង​ច្របាច់​ករូបគេ​ថែម​​ទៀតផង​។
បន្ទាប់មក​​ឈ្មោះ ជា ស៊ីណុល ​​​ក៏​បានទូរស័ព្ទ ហៅ​​អ្នក​ផ្សេង​​​ឱ្យ​មក​​​​​យកម៉ូតូទៅ​ទុកនៅ​​សាខា​គយ ហើយក៏ជិះរថយន្ត​​ចេញទៅបាត់​។ ​លុះ​ប៉ុន្មាន​​ម៉ោងក្រោយ​​​​​​មក​ឈ្មោះស៊ី ណុល ​​​បាន​ឱ្យដៃ​ជើង​​​​​របស់គេទូរស័ព្ទ​​មកខ្លួន​ឱ្យ​​ទៅ​យកម៉ូតូ​​​​វិញ ។ ​នៅពេល​​ដែល​រូបគេ​​ទៅដល់ ឈ្មោះ​​ជា ស៊ីណុល ​នេះ បាន​ឱ្យរូប​គេ​​​បង់លុយ​ចំនួន​​​៣០០​​ដុល្លារ ទើប​​​ប្រគល់​​​ម៉ូតូ​​​​ឱ្យ​​ដោយ​គ្មាន​​ចេញ​​បង្កាន់ ដៃ​​ ឬ​ក្រដាស​បង់​ពន្ធ​អ្វី​នោះ​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​​​​​ឈ្មោះជា ស៊ីណុល ​​នេះ ក៏​បាន​គំរាម​​​​​វា​យ​ខ្នោះ និង​​និយាយ​ពន្យុះ​​​ឱ្យខ្លួន​​ទៅប្តឹង​​ដល់​ណា​​​សូម​អញ្ជើញ​​ថែម​ទៀត​ផង ។
លោក​​ម៉ូ លី​ដា ​បានប្រាប់កោះសន្តិភាព​​​​ថា លោកនឹង​​​កោះ​ហៅ​​​ឈ្មោះ​ជា ស៊ីណុល ​​​​មន្ត្រីគយ​​​ខេត្តពោធិ៍សាត់ ​​មក​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​​​​របស់​​ដើមបណ្តឹង​​នៅថ្ងៃ​​​ចន្ទ ទី​​​​១៧ នេះ ៕
ដកស្រង់ចេញពី Cambodia Express.net

3 comments:

Anonymous said...

With havin so much content and articles do you ever
run into any problems of plagorism or copyright infringement?
My site has a lot of completely unique content I've either created myself or outsourced but it appears a lot of it is popping it up all over the web without my authorization. Do you know any methods to help protect against content from being stolen? I'd truly appreciate
it.
my page > prom dresses

Anonymous said...

I was curious if you ever considered changing the layout of your website?
Its very well written; I love what youve got to say. But maybe you could
a little more in the way of content so people could connect with it better.
Youve got an awful lot of text for only having one or two pictures.

Maybe you could space it out better?

Visit my weblog :: Group Share
Also see my website > Ohio Movers

Anonymous said...

Hey there would you mind letting me know which hosting company you are working with?
I've loaded your web site in 2 completely different browsers and I will say this blog site loads a lot faster then others. Can you suggest a good hosting provider at a fair price? Cheers, I appreciate it! Please also excuse if my english is not good.

my web-site :: bread maker reviews

Post a Comment

សូមផ្ញើចម្ងល់នៅទីនេះ សូមស្វាគមន៍

Blog Archive

ពាក់ព័ន្ធនីតិវិធីគយ

HS of United States